MENU
|
តុលាការអាជ្ញាកណ្តាលអន្តរជាតិបានច្រានចោល បន្ទាត់ព្រំដែន៩កំណាតរបស់ចិននៅសមុទ្រចិនភាគខាងត្បូង ដោយឲ្យហ្វីលីពីនជាអ្នកឈ្នះក្តី។ ការបោះឆ្នោតអាមេរិក ដូណាលត្រាំបានយកឈ្នះក្នុងការបោះឆ្នោតអាមេរិក ។ ឯកសាPanama បែកធ្លាយ ជាដើម គឺជាព្រឹត្តិការណ៍សំខាន់ៗដែលចាប់អារម្ភជាងគេបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០១៦ ។
ព្រិត្តិការទាំងនោះបានធ្វើឲ្យកាសែតទាំងអស់នៅជុំវិញពិភពលោកចំណាយទឹកបិកមិនតិចឡើងក្នុងការសរសេរ និងបោះពោះផ្សាយ ទាំងនៅលើទំព័រកាសែតនិង គេហទំព័រ ។
១ តុលាការអាជ្ញាកណ្តាលឲ្យហ្វីលីពីនឈ្នះក្តីចិននៅសមុទ្រចិនភាគខាងត្បូង៖
តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាងអេបានច្រានចោទ ខ្សែបន្ទាត់៩កំណាត់របស់ចិននៅសមុទ្រចិនភាគខាងត្បូងដែលគ្រប់គ្រង ជាង៩០ភាគរយនៅតំបន់សមុទ្រនោះ។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ចាក់សារជាថ្មីថា រដ្ឋាភិបាលទីក្រុងម៉ានីល មិនឃ្លាតឆ្លាយពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលនោះឡើយ បើទោះបីហ្វីលីពីនមានទំនាក់ទំនងល្អប្រសើរក្តី។ នៅពេលនេះបញ្ហាវិវាទនៅសមុទ្រចិនភាគខាងត្បូង រដ្ឋាភិបាលហ្វីលីពីនលើកទុកមួយឡែក មិនទាន់ពិភាក្សាឡើយ ដោយហ្វីលីពីនចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរជាមួយចិន។
២ មេដឹកនាំបដិវត្តគុយបា ហ្វីឌែលកាស្ត្រូទទួមរណភាព៖
មេដឹកនាំបដិវត្តគុយបា លោកហ្វីឌែលកាស្ត្រូ បានទទួលមរណៈភាព កាលពីខែវិច្ឆិការ គឺជាការបាត់បង់យ៉ាងធំធេងសម្រាប់ពលរដ្ឋគុយបា និងប្រទេសជាច្រើនទៀតនៅតំបន់។ ក្រោយមរណភាពរបស់លោក អឺរ៉ុបនិងអាមេរិកក៏បានពិចារណាលុយចោលទណ្ឌកម្មទាំងឡើយទៅលើប្រទេសគុយបានដែលបានអនុម័ពេលលោកហ្វីឌែលកាត្រូ កាន់អំណាច។ ក្រោយពេលមេដឹកនាំ រ៉ាអូលកាស្ត្រូដែលជាប្អូនប្រុសកាន់អំណាចស្នងពីបងប្រុសនោះ ទំនាក់ទំនងជាមួយអាមេរិកមានភាពល្អប្រសើរឡើង ដោយប្រទេសទាំងពីបានបង្កើតទំនាក់ទំនងការទូតជាថ្មី និងអនុញ្ញាត្តិឲ្យមានជើងហោះហើរ ចេញចូលប្រទេសគុយបាផងដែរ។
៣ អង់គ្លេស ចាកចេញពីអឺរ៉ុប៖
ពលរដ្ឋអង់គ្លេសបានសម្រេចបោះឆ្នោតជ្រើសរើសចាកចេញពីសហគមន៍អឺរ៉ុប នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី២៤ខែមិថុនា ។ ការចាកចេញនោះបានធ្វើឲ្យពលរដ្ឋអង់គ្លេសជាច្រើនបង្ហាញការមិនសម្បាយចិត្ត ក្នុងនោះមានបលរដ្ឋស្កូតឡែន ជាដើម ដែលពេលនេះចងបោះឆ្នោត ប្តេចខ្លួនចេញពីអង់គ្លេសជាថ្មី ដើម្បីបន្តក្លាយជាសមាជិករបស់អឺរ៉ុប។ ការចាកចេញទាំងនោះបានធ្វើឲ្យអឺរ៉ុបប្រឈមនិង បញ្ហាជាច្រើន ក្នុងពេលដែលអឺរ៉ូបកំពុងតែជួបវិបត្តិ និងជនអន្តោបវេសហូចូលកាន់តែច្រើន។
៤ ជ័យជំនេះមិននឹកស្មានដល់របស់ដូណាលត្រាំ៖
ការស្ទងមតិ ៩០ ភាគរយគឺលោកស្រីហ៊ីលឡារីគ្លីនតុនជាអ្នកឈ្នះ ហើយអ្នកនយោបាយអ្នកសេដ្ឋកិច្ច ភាគច្រើនក៏គាំទ្រ លោកស្រីគ្លីនតុនដែរ សូម្បីតែសារព័ត៌មានធំៗរបស់អាមេរិកក៏លំអៀងទៅលើលោកស្រីគ្លីនតុន វាយប្រហារដូណាលត្រាំ។ តែទីបំផុត លោកត្រាំបានយកឈ្នះលោកស្ត្រីគ្លីនតុនដោយទទួលបានអាសនៈរហូតដល់ទៅ៣០៦ លើសពីតម្រូវការ ដែលមានតែ២៧០ប៉ុណ្ណោះ។ បើទោះជាលោកទទួលបានជ័យជំនៈពីចំនួនតំណាងរាស្ត្រ តែសន្លឹកឆ្នោត សកលវិញលោកត្រាំចាញ់លោកស្រីគ្លីនតុនជិត៣លានសន្លឹក។
៥ អសន្តិសុខនៅតំបន់អឺរ៉ុប៖
អឺរ៉ុបប្រឈមនិងអសន្តិសុខ ដោយសារតែការវាយប្រហារភេរវកម្ម ក្រោយពេលដែលក្រុមភេរវកម្មជាច្រើនបានចូលទៅអឺរ៉ុបតាមរយៈជនភៀសខ្លួនដើម្បីវាយប្រហារដាក់ដោយឡែកពីគ្នា។
ករណីបើករថយន្តធុនធំបុកហ្វូងមនុស្សនៅក្នុងផ្សាទំនើបសម្រាប់ពិធិបុណ្យណូអែលនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង និងការធ្វើឃាត អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួគី កាលពីថ្ងៃទី១៩ធ្នូ បានធ្វើឲ្យចំនួនការវាយប្រហារភេរវកម្មនៅអឺរ៉ុបបានកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០១៦នេះ។ ការវាយប្រហារនៅអឺរ៉ុបបានកើតឡើងខ្ពស់ចាប់ពីការវាយប្រហារនៅខែវិច្ឆិកាឆ្នាំ២០១៥ក្នុងទីក្រុងប៉ារីសប្រទេសបារាំង សម្លាប់មនុស្ស១៣០នាក់ និងរាប់សិបនាក់រងរបួស។
- វាយប្រហារគ្រាប់បេកនៅទីក្រុងប្រុចស៊ែលប្រទេសប៊ែលហ្សិចសម្លាប់មនុស្ស៣៥នាក់នៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៦ពីនេះមានអ្នករងរបួសប្រមាណ៣០០នាងផ្សេងទៀត។ ការវាយប្រហារនោះបានធ្វើឲ្យប៊ែលហ្សិចប្រកាសអាសន្ន ពីសកម្មភាពវាយប្រហារភេរវកម្មខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសរបស់ខ្លួន។
-វាយប្រហារដោយកាំបិតនៅទីក្រុង Munich ប្រទេសអាល្លឺម៉ងថ្ងៃទី១០ខែឧសភា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ។ ការវាយប្រហារបានស្រែកខ្លាំងៗថា ព្រះអាឡោះដ៏អស្ចារ្យ ។
-ការវាយប្រហារដោយបើករថយន្តបុកនៅទីក្រុងNice សម្លាប់មនុស្ស ៨៧នាក់នៅថ្ងៃទី១៤ខែកក្កដា និង ៤៣៤នាក់រងរបួសនៅក្នុងហេតុការ រថយន្តដឹកទំនិញបើកបុកទៅលើហ្វូងមនុស្ស ឈរចាំមើលការបាញ់កាំជ្រួច នៅទិវាឯករាជ្យបារាំង ក្នុងទីក្រុងNice ។ អ្នកបើករថយន្តបុកគឺជាជនជាតិទុយនេស៊ី ក្រោយមកក៏ត្រូវបានប៉ូលិសបាញ់សម្លាប់។នៅមុនពេលបើករថយន្តបុករ៉ហ ជនដៃដល់បានស្រែកខ្លាំងៗ ព្រះអាឡោះដ៏អស្ចារ្យ។
ហេតុការខាងលើបានធ្វើឲ្យ ប្រធានាធិបតីបារាំងលោកហ្វ្រាំងស័រហូឡែនពន្យា ស្ថានភាពអាន្ននៅក្នុងប្រទេសជាបន្តទៀតក្រោយពេលអនុវត្តក្រោយការវាយប្រហារនៅទីក្រុងប៉ារីស សម្លាប់មនុស្ស១៣០នាក់។
- បើករថយន្តបុកនៅក្នុងទីក្រុងបែកឡាំងប្រទេសអាល្លឺម៉ង
រថយន្តដឹកទំនិញមួយគ្រឿង បានបុករ៉ះនៅក្នុងផ្សារណូអែល ដែលមានមនុស្សកុះករកណ្តាលទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់បណ្តាលឲ្យមានមនុស្ស៩នាក់ស្លាប់ និង៥០នាក់រងរបួស ។ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ នៅពេលដែលមានមនុស្សជាច្រើននៅទីនោះ ពិសេសគឺកុមារ ដើម្បីទិញសម្ភារៈបុណ្យណូអែលជិតមកដល់ ។
៦ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ៖
សន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ចាប់ផ្តើមមានប្រសិទ្ធិភាព។ ប្រទេសជាសមាជិកបានព្រមព្រៀងកាត់បន្ថយឧស្មានពុល ដែលបំផ្លាញស្រទាប់អូហ្ស៊ូន និងធ្វើឲ្យបរិយាកាស់កាន់តែអាប់អួរ បង្ករឲ្យមានគ្រោះធម្មជាតិកាន់តែច្រើនឡើង។
៧សង្គ្រាមវាយប្រហារក្រុមIS៖
សង្គ្រាមវាយប្រហារក្រុមIS ចាប់ផ្តើមមានប្រសិទ្ធិភាព ក្រោយពេលដែលអីរ៉ាក់វាយប្រហារដណ្តើមបានទីក្រុងMosul និងនៅក្នុងប្រទេសស៊ីរី ក៏វាយប្រហារដណ្តើមបានទីក្រុង Aleppo មកវិញ ក្រោយការជួយអន្តរគមន៍វាយប្រហារតាមដែនអាកាសពីរុស្ស៊ី។
៨កូឡំបីចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ជាមួយក្រុមបះបោរ
កាលពីថ្ងៃតី២៤វិច្ឆិកាប្រធានាធិបតីកូឡំបីលោក Juan Manuel Santos បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយក្រុមបដិវត្តិកូឡំបីFARC ដឹកនាំដោយលោក Rodrigo Londono បញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយជាង៥២ឆ្នាំនៅក្នុងប្រទេសនេះ។
៩ វីរុស្ស៊ីហ្ស៊ីការរាល់ដាលលើពិភពលោក៖
វីរុស្សហ្ស៊ីការ ដែលជាប្រភេទវីរុស្សដែលធ្វើឲ្យកុមារកើតមកក្បាលតូច បានរាលដាល់នៅជុំវិញពិភពលោក ក្នុងនោះមានតំបន់អាស៊ីផងដែរ ។ វីរុស្ស៊ីនេះបានរាលដាលដលប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ក្នុងនោះមាន ថៃនឹងវៀតណាមជាដើម។