លទ្ធផលពីការស្ទងមតិនាពេលកន្លងមកថ្មីៗបានបង្ហាញឲ្យឃើញថា ពលរដ្ឋរុស្ស៊ីបានផ្តល់ទំនុកចិត្តខ្ពស់លើមេដឹកនាំពូទីន។ នៅក្នុងខែតុលានេះពលរដ្ឋរុស្ស៊ីដល់ទៅ៨៤ភាគរយផ្តល់ទំនុកចិត្តលើលោកពូទីនគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០១៦នេះ។
សារព័ត៌មានSputnik បានដកស្រងតួលេខពីការស្ទងមតិរបស់អង្គការក្រៅរដ្ឋាភិបាល Levada Center មានទីតាំងនៅទីក្រុងមូស្កូបានបង្ហាញឲ្យឃើញថា ពលរដ្ឋរុស្ស៊ីរហូតដល់ទៅ៨៤ភាគរយមានការពេញចិត្តនិងនយោបាយដឹកនាំរបស់លោកពូទីន ធ្វើឲ្យប្រទេសជាតិកាន់តែមានអទិ្ធពលលើពិភពលោកបើទោះមានផលលំបាកលើវិស័យសេដ្ឋកិច្ចមួយចំនួនក្តី។
ការផ្តល់ទំនុកចិត្តខាងលើទៅលើលោកពូទីនគឺកើត២ភាគរយបើប្រៀបធៀបនិងខែកញ្ញាកន្លងមក ហើយក៏ជាគម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ លោកពូទីនស្ថិតនៅក្នុងបញ្ចីសកម្មជនសង្គមដែលទទួលបានការគោរពស្រឡាញ់ច្រើនបំផុត។
ពលរដ្ឋរុស្ស៊ីបានបញ្ចាក់ថាទឹកដីរបស់ខ្លួនកំពុងតែដើរលើវិថីដ៏ត្រឹមត្រូវក្នុងការឆ្ពោះទៅរកភាពរីកចម្រើន ។
នៅពេលនេះរុស្ស៊ីកំពុងតែប្រឈមនិងការដាក់ទណ្ឌកម្មរបស់អាមេរិកនិងអឺរ៉ុបធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីត្រូវខាតបង់ជាច្រើន។ តម្លៃប្រេងឧស្មានធ្លាក់ចុះបានធ្វើឲ្យប្រាក់ចំណូលជាតិក៏ធ្លាក់ចុះផងដែរ។ ដោយសារតែរុស្ស៊ីពឹងផ្អែកភាគច្រើនទៅលើការនាំចេញឧស្មាន់ហ្គាសដែលជាចំណូលសំខាន់របស់ជាតិ។