MENU
តូបអាជីវករខ្មែរនៅផ្សាឡុងក្លឿរប្រទេសថៃ ឆេះអស់៤តូបសង្ស័យឆ្លងចរន្តអគ្គិសនី
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៥ តុលា ២០១៦, ១៥:០៩ | ៤៦៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖ អាជីកររងគ្រោះបាននិយាយថាតូបអាជីវករខ្មែរនៅផ្សាឡុងក្លឿរប្រទេសថៃឆេះអស់៤តូប។តែអាជ្ញាធរថៃអះអាងថា៖បណ្តាលមកពីផ្ទុះសេខ្សែរភ្លើងដែលកើតឡើងនៅអំឡុងម៉ោង១០យប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦នៅចំណុចតូបល្វែងអក្សKស្ថិតផ្សារឡុងក្លឿរស្រុកអារ័ញ្ញខេត្តស្រះកែវ។

លោក វួច អូន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ទទួលព័ត៌មាន បានដឹង មានអគ្គីភ័យមួយបានកើតឡើងបណ្តាលឆេះតូបអាជីវករខ្មែរលក់នៅផ្សារឡុងក្លឿងប្រទេសថៃអស់ចំនួន៤តូបដែលឆេះអស់ទាំងស្រុងចំនួន២តូបនិង២តូចទៀតនៅសល់មួយចំនួន។

លោកបានបញ្ជាក់ថា៖តាមសេចក្តីរាយការ ពីអាជ្ញាធរមានសមត្តកិច្ច ថៃបានអោយដឹង មូលហេតុ ដែលឆេះតូបអាជីវករខ្មែរអស់៤តូបគឺតាមការស្រាវជ្រាវបណ្តាលមកពីផ្ទុះសេ ខ្សែរភ្លើងទើបបណ្តាល ឆាបឆេះអស់តូបចំនួន៤តូបអស់ទាំងស្រុង២តូបជួយសង្គ្រោញបាន២តូបនិងបាញ់ទឹកសង្គ្រោញបានទាំងស្រុង។

លោកបានបញ្ជាក់ថា៖ក្រោយពេលទទួលព័ត៌មានបានដឹង មន្ត្រីគណកម្មការច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតបានចុះទៅពិនិត្យមើល គឺជាក់ស្តែងតូបចំនួន៤តូបត្រូវបានឆេះទាំងស្រុង២តូបនិង២តូបទៀតឆេះអស់ជាងពាក់កណ្តាលហើយជាតូបដែលលក់សំលៀកបំពាក់ល្អមិនទាន់ដឹងខូចខាតអស់ប៉ុន្មានទៅឡើយទេ។

គួររំលឹកថា៖នៅផ្សាឡុងក្លឿងប្រទេសថៃតូបអាជីវករខ្មែរត្រូវបានអគ្គីភ័យឆាបឆេះតូបអស់ជាលើកទី២ហើយដែលបណ្តាលខូចខាតអស់ច្រើនម៉ឺនដុល្លាដែលភាគីអាជ្ញាធរថៃឆ្លើយថា៖ឆេះបណ្តាលមកពីផ្ទះសេខ្សែរភ្លើង៕

Tags:
  • អាជីវករខ្មែរ
  • ផ្សាឡុងក្លឿរ
  • ប្រទេសថៃ
  • ឆេះ
  • ឆ្លងចរន្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥