MENU
ជនជាតិអង់គ្លេសម្នាក់ ផឹកស្រាហួសកំណត់ គាំងបេះដូងស្លាប់ នៅមន្ទីរពេទ្យ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២០ មេសា ២០១៦, ១៤:១៨ | ១,២៧៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖  មន្ត្រីនគរបាលបានឲ្យ ដឹងថាបុរសជន ជាតិអង់គ្លេសម្នាក់ បានផឹកស្រាហួសកំណត់ រហូតឈានដល់ គាំងបេះដូងស្លាប់ ខណះបញ្ជូនដល់មន្ទីរ ពេទ្យនៅមន្ទីរ ពេទ្យបង្អែកខេត្ត។ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង២០និង ៣០នាទីថ្ងៃទី១៩ខែ មេសាឆ្នាំ២០១៦ ក្នុងមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។

មន្ត្រីនគរបាលខេត្តសៀមរាប ខាងអន្តោប្រវេសន៍បានឲ្យ ដឹងនៅព្រឹកថ្ងៃទី២០នេះថា មានករណីបុរសជនជាតិ អង់គ្លេសម្នាក់ ស្លាប់បន្ទាប់ពី បញ្ជូនមកដល់មន្ទីរ ពេទ្យបង្អែកខេត្ត។ នគរបាកបន្ថែមថាបុរសជនជាតិ អង់គ្លេសដែល បានស្លាប់មានឈ្មោះ EVAN JOHN DAVINE ភេទប្រុស មុខរបរ ជាជនអន្តោប្រវេសន៍ ស្នាក់នៅផ្ទះជួលក្នុង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប កាន់លិខិត ឆ្លងដែនលេខ ៧០៧ ៤៩៤ ០១៦។

មន្ត្រីនគរបាលបញ្ជាក់ថា ឆ្លងតាមការធ្វើ កោសល្យវិច័យ របស់សមត្ថកិច្ចចម្រុះនិងគ្រូពេទ្យ បានបង្ហាញថាការ ស្លាប់របស់ជនជាតិ អង់គ្លេសខាងលើ  នេះដោយសារផឹក ស្រាហួសកំរិតទៀត បណ្តាលឲ្យគាំង បេះដូងស្លាប់តែម្តង។បច្ចុប្បន្នសពបុរសជនជាតិ អង់គ្លេសនេះត្រូវបាន សមត្ថកិច្ចរក្សាទុកនៅ មន្ទីរពេទ្យបង្អែកខេត្ត រង់ចាំខាងស្ថានទូត មកទទួល យកទៅ ប្រទេសកំណើត៕

Tags:
  • ជនជាតិអង់គ្លេស
  • គាំងបេះដូងស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥