បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ខណះត្រូវប្តីកំហូចបត់រថយន្តបុកផ្ទុបទៅ នឹងតូបលក់ដូរមួយក្នុងផ្សាររាត្រី ពេលដែលតាមទាន់ប្តីកំពុងតែដឹកស្រីស្នេហ៍ដើរលេង។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលា ម៉ោង១៩ និង ២០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំនុចបរិវេណខាងកើតផ្សាររាត្រី ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ករណីនេះគឺមកពីប្រពន្ធតាមទាន់ប្តីកំពុងដឹកស្រីស្នេហ៍ដើរលេង ហើយប្តីភ័យក៏បត់រថយន្ត ប្រពន្ធឃើញដូច្នេះ ក៏រត់ពីមុខរថយន្តបំណងទៅទាញទ្វារខាងស្រីស្នេហ៍ តែចៃដន្យក៏ត្រូវបុកគៀបជាប់នឹងតូបតែម្តង។ក្រោយកើតហេតុបុរសជាប្តី ក៏ស្ទុះចុះមកបីត្រកងប្រពន្ធយំស្រែករ៉ាយរាប់ពីកំហុសរបស់ខ្លួន ដែលបង្កអោយប្រពន្ធទៅជាបែបនេះ រីឯនារីជាស្រីស្នេហ៍ចុះពីរថយន្ត គេចខ្លួនបាត់ស្រមោល៕