MENU
មន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់ បានដកកាំភ្លើងខ្លីម៉ាកK59 បាញ់ក្បាលសម្លាប់ខ្លូនឯងស្លាប់ភ្លាមៗនៅនិងកន្លែង
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៥ មីនា ២០១៦, ១១:៤៦ | ៩៤៨ ដង | ចុចបញ្ចេញមតិ (០)

 

ភ្នំពេញ៖ បុរសជាមន្ត្រីអ.ហលើផ្ទៃប្រទេសម្នាក់ បានសម្រេចចិត្តដកកាំភ្លើងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួន ព្រោះតែតូចចិត្តជំពាក់បំណុលគេច្រើនពេក។ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗកាលពីវេលាម៉ោង១៨និង១០នាទីព្រលប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខគ្មានលេខ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

        ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ប៊ុនហុង អាយុ43ឆ្នាំ មន្ត្រីប៉េអឹមលើផ្ទៃប្រទេស មានទីលំនៅកន្លែងកើតហេតុខាងលើ និងមានប្រពន្ឋឈ្មោះអាន គឿន អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា។

         បើតាមសម្ដីលោកយាយវ័យជាង70ឆ្នាំដែលត្រូវជាម្តាយរបស់ជនរងគ្រោះបាននិយាយបណ្តើរ យំបណ្តើរថា មុនពេលកើតហេតុកូន ប្រុសគាត់មកពីធ្វើការ ហើយក៏សុំ គាត់លក់ដី ដោយលុយទៅសងអេស៊ីលីដា ហើយរូបគាត់ក៏និយាយថែមទៀតថាឯងចាញ់ល្បែងឬ។ ខណះពេលនោះកូនប្រុសគាត់ជាជនរងគ្រោះក៏ឡើងទៅលើផ្ទះជាមួយប្រពន្ធ ដែកទើបមកពីធ្វើការនៅរោងចក្រ មួយសន្ទុះក្រោយមកស្រាប់តែគាត់ឮសំលេងលាន់ផាំង ភ្លាមៗនោះប្រពន្ធរបស់គាត់ស្រែកយំរកឲ្យគេជួយ។ពេលនោះជនរងគ្រោះក៏បានស្លាប់ភ្លាមៗនៅលើគ្រែមានពូកក្បាត់ទៅហើយ ដោយសារជនរងគ្រោះបានយកកាំភ្លើងខ្លីម៉ាកK59 មកបាញ់ចំសៀតថ្កាផ្នែកខាងឆ្វេងចំនួន១គ្រាប់ ក្រោយមកប្រពន្ឋរបស់គាត់ក៏បានយកកាំភ្លើងរបស់ប្ដីយកទៅទុកលើតុក្បែរទូរទូស្ស៍ និងបានស្រែកយំ ក្រសោកអោបប្ដី បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងផងដែរ។

 ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោលសល្យវិឆ្ច័យយ៉ាងជាក់លាក់ និងប្រាកដថា រូបគាត់ពិតជាយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។បន្ទាប់ពីពិនិត្យរួចរោល សមត្ថកិច្ខក៏ប្រគល់សពនោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីតែម្ដង៕

Tags:
  • មន្ត្រីប៉េអឹម
  • សម្លាប់ខ្លូនឯង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥