MENU
សមត្ថកិច្ចសៀមរាបចាប់ខ្លួនមន្ត្រីប៉េអឹមពាក់ស័ក្តិ៤ ខេត្តកំពង់ធំបើកឡានកាងឡានដឹកឈើ ក្រញូង
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៩ សីហា ២០១៦, ១៥:១១ | ៤៦៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖   ថ្ងៃទី 09 ខែ សីហា ឆ្នាំ 2016 មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាកម្លាំងរដ្ឋបាលព្រៃឈើសៀមរាបបានធ្វើការចាប់ខ្លួនមន្ត្រីប៉េអឹមពាក់ស័ក្តិ៤ខេត្តកំពង់ធំម្នាក់ដែលមានតួនាទីជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។

មន្ត្រីរដ្ឋបាលព្រៃឈើបន្ថែមថាការចាប់ខ្លួន ដោយជនសង្ស័យ បើកឡានរបស់ខ្លួនកាងឡានដឹកឈើក្រញូង រាំងផ្លូវសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។ ហេតុការណ៏ ដេញប្រផាប់ចាប់ប្រភីងនេះធ្វើឡើងចាប់ពីម៉ោង៤ទាបភ្លឺ ថ្ងៃទី៩ខែសីហាឆ្នាំ២០១៦ តាំងពីចំណុចស្រុកបន្ទាយស្រី រហូតដល់ម៉ោង៥និង៣០នាទីព្រឹកថ្ងៃដដែលទើបចាប់បាននៅចំណុចផ្លូវជាតិលេខ៦ ក្នុងស្រុក ប្រាសាទបាគង នៃខេត្តសៀមរាប។

មន្ត្រីប៉េអឹមដែលត្រូវចាប់ឃាត់ខ្លួននោះមានឈ្មោះសេង ប៊ុនតេង មានថានន្តរៈស័ក្តិ វរសេនីយ៏ត្រីមានតួនាទីជាជំនួយការ លោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ធំ។ លោកម៉ុង ប៊ុនលីមនាយផ្នែករដ្ឋបាល ព្រៃឈើបន្ទាយស្រីបានឲ្យអ្នកកាសែតដឹងថា មូលហេតុដែល ឈានទៅដល់ការចាប់ឃាត់ខ្លួនលោកប៉េអឹមស័ក្តិ៤នេះ ដំបូងសមត្ថកិច្ច បានស្ទាក់ចាប់រថយន្ត ដឹកបទល្មើសព្រៃឈើ១ គ្រឿង(ដឹកឈើក្រញូង) ខណៈនោះ លោកស័ក្តិ៤ប៉េអឹមរូបនេះ បានបើករថយន្តធុនលិចស៊ិស ៤៧០ពាក់ស្លាកលេខភ្នំពេញ2L9861ពណ៏ខ្មៅរបស់ខ្លួនមកពាំងពីមុខរថយន្តសមត្ថកិច្ច។ រថយន្តលោកប៉េអឹម១គ្រឿងនេះបើករ៉េពេញថ្នល់ពាំងឆ្វេងស្តាំ ធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន៣គ្រឿងមិនអាចឡើងស្ទាក់ចាប់រថយន្តដឹកបទល្មើសបាន។ ក្នុងគ្រាដែល សមត្ថកិច្ចនៅតែបន្តដេញចាប់រថយន្តដឹកបទល្មើស ប៉េអឹមរូបនេះបានហៅរថយន្តបក្ខពួករបស់គេ១គ្រឿងទៀតម៉ាកកាមរីឆ្លាមមកជួយរាំងផ្លូវរ ហូតរថយន្តដឹកបទល្មើសរត់គេចបាត់។ 

លោកបន្តថាក្នុងស្ថានការនោះតំណាងអយ្យការ អមសាលាដំបូងខេត្តបញ្ជាឲ្យចាប់រថយន្តដែលរារាំ ដំណើរការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចហើយក្រុមសមត្ថកិច្ចក៏បានដេញស្ទាក់ ចាប់រថយន្តឡិចស៊ិសរបស់ប៉េអឹមរូបនេះឆ្វែលពេញ ក្រុងសៀមរាបរហូតដល់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទ បាគងទើបចាប់បាន។ 

លោកនាយផ្នែក ឲ្យដឹងទៀតថា ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រី ប៉េអឹមខាងលើនេះគឺបានដកហូត រថយន្តឡិចស៊ិស៤៧០មួយគ្រឿងអាយកូម១គ្រឿងស្រោមកាំភ្លើងខ្លីចំនួន២ខ្នោះដៃចំនួន២ សាងគ្រាប់កាំភ្លើងចំនួន៣គ្រាប់កាំភ្លើងខ្លី ម៉ាកឡុក១៤គ្រប់ និងកង់សាគួរថយន្តចំនួន២។ ជនជាប់សង្ស័យ ក្រោយពេលសាកសួរនិងធ្វើកំណត់ហេតុហើយនឹងត្រូវបញ្ជូនទៅតុលាការ ខេត្តសៀមរាបនៅរសៀលថ្ងៃទី៩ខែសីហានេះ រួមទាំងវត្ថុតាង ដែលដកហូតផង ដើម្បីចាត់ការបន្ត។ 

ក្រោយពេលចាប់ខ្លួនលោកស័ក្តិ៤ ប៉េអឹមឈ្មោះសេង ប៊ុនតេង ក៏ធ្លាយព័ត៏មានថា ប៉េអឹមរូបនេះក្រៅពីចេញចាប់បទ ល្មើសព្រៃឈើនិងបទល្មើសផ្សេងៗដើម្បីទារប្រាក់នៅក្នុងទឹកដីខេត្តកំពង់ធំរូបគេក៏ជាមេខ្លោងដ៏ធំម្នាក់ដែលតែងតែយកតួនាទី ទៅកាងរថយន្តដឹកបទល្មើសឈើក្រញូងពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារនិងខេត្តសៀមរាបផងដែរដោយនាំយកទៅកាន់ព្រំប្រទល់ប្រទេសវៀតណាមឯខេត្តត្បូងឃុំ។ 

ការនាំក្បួនរថយន្តដឹកបទល្មើសព្រៃឈើរបស់លោក ប៉េអឹមឈ្មោះសេង ប៊ុនតេង ក្នុងអំឡុង ពេលប៉ុន្មានឆ្នាំនេះក៏ធ្លាប់បង្ក គ្រោះថ្នាក់រហូតបាត់បង់ជីវិតមនុស្សផងដែរ។ មិនតែប៉ុណ្ណោះក្បួនរថយន្តដឹកឈើក្រញូងរបស់គេក៏ធ្លាប់ជួបប្រទូសសារ៉ាយ ជាមួយសមត្ថកិច្ចតាមដងផ្លូវក្នុងខេត្តចំនួន៣ ខាងលើផងដែរ។ ក៏ប៉ុន្តែរាល់ពេលកើតហេតុ ម្តងណាក៏រូបគេជួបសំណាងល្អរហូតដោយសាតែសមត្ថកិច្ច តាមដងផ្លូវទាំងនោះ ខ្លាចអំណាចអ្នកនៅក្រោយខ្នងលោកស័ក្តិ៤រូបនេះ។ ចឹងទេម្តងនេះ គេមិនដឹងថាវាសនាលោកស័ក្តិ៤ទៅជាយ៉ាងណា..?។ ត្រូវដេកគុកយូឬឆាប់យ៉ាងណាទៅ។ ប៉ុន្តែបើតាមក្រសែភ្នែក ដែលបង្ហាញអំពីការ មិនតក់ស្លុតរបស់គេ នៅពេលចាប់ខ្លួន អាចដេកក្នុងគុក មិនបានយូក៏អាចថា បាន៕

Tags:
  • សមត្ថកិច្ច
  • មន្ត្រីប៉េអឹម
  • ខេត្តកំពង់ធំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥