MENU
|
ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២១ខែតុលានេះបានស្នើរដល់ ប្រធានាធិបតីហ្វីលីពីនលោក Duterte ធ្វើការបកស្រាយពីការប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក។
លោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ចាក់ថា «យើង កំពុងតែស្វែងរកការបកស្រាយឲ្យច្បាស់លាស់ពីប្រធានាធិបតីហ្វីលីពីន មានបំណងបែបណាពេលប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក»។ លោកបន្តទៀតថាការវិភាគរបស់លោកឌូទឺរទេ គឺមិនអាចបកស្រាយបាន ដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងល្អប្រសើរនិងគ្នា។
មន្ត្រីជាន់ខ្ពស់របស់អាមេរិកមួយរូបបានឲ្យដឹងថា ហ្វីលីពីនមិនទាន់មានសំណើរណាមួយជាផ្លូវការក្នុងការផ្លាស់ប្តូរទំនាក់ទំនង រវាងប្រទេសទាំងពីរនៅឡើយ បើទោះបីប្រធានាធិបតីឌូទឺរទេបានប្រកាស់កាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង។
លោកឌូទឺរទេ បានប្រកាសថា អាមេរិកមិនអាចបញ្ចាក់ការរស់នៅរបស់យើងឡើយ។ នៅក្នុងទីក្រុងប៉េកាំលោកឌូទឺរទេបញ្ចាក់ថា ធ្វើយ៉ាងដើម្បីក្លាយជាប្រទេសឧស្សាហកម្មខ្លាំងបំផុត នៅពេលដែលខ្ចីលុយចិនមិនបាច់សង។
ក្នុងពេលជាមួយគ្នានោះប្រធានាធិបតីចិនលោកស៊ីងជីងពីនបានប្រកាសថា ទំនាក់ទំនងជាមួយហ្វីលីពីន គឺជាទំនាក់ទំនងប្រទេសជិតខាងឆ្លងសមុទ្រ ហើយ គ្មានមូលហេតុអ្វីដែលយើងត្រូវចងគុំនុំនិងប្រឈមមុខដាក់គ្នា។
ក្រសួងការបរទេសចិនបានប្រកាសផងដែរថា អ្វីដែលជាផលលំបាក់នៅក្នុងទំនាក់ទំនងត្រូវពន្យាពេលពិភាក្សា ហើយការជំនួបរវាងប្រធានាធិបតីហ្វីលីពីននិងស៊ីជីងពីងគឺជាប្រវត្តិសាស្ត្រ។
សូមរំលឹកផងដែរថានៅពេលដែលលោកឌូទឺរទេចូលដល់ទីក្រុងប៉េកាំ លោកបានបញ្ចាក់ថា «ដល់ពេលដែលនិយាយថាលាអាមេរិក» មិនតែប៉ុណ្ណោះលោកបានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីអូបាម៉ាទៀតផង។
សារព័ត៌មានInquirer បានដកស្រងសម្តីលោកឌូទឺរទេបញ្ជាក់ថា «អស់លោកបាននៅក្នុងប្រទេសខ្ញុំដើម្បីផលប្រយោជន៍របស់ខ្លួន។ពេលនេះ គឺជាពេលវេលាដែលនិយាយថា លាហើយមិត្តរបស់ខ្ញុំ»។លោកបញ្ចាក់ទៀតថា លោកនិងមិនទៅកាន់អាមេរិកទៀតឡើយ ដោយសារតែនៅទីនោះលោកទទួលបានតែបំពាន់ មិនឲ្យតម្លៃ។ មិនតែប៉ុណ្ណោះលោកឌូទឺរទេបានហៅប្រធានាធិបតីអូបាម៉ាជា «កូនប្រុសស្រីសំផឹង»។
ប្រធានាធិបតីហ្វីលីពីនកំពុងតែទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិន គឺជាដំណើរទស្សនកិច្ចដែលទីក្រុងម៉ានីលរំពឹងថា នឹងមានការីកចំរើននៅក្នុងទំនាក់ទំនង និងបង្វែរទិសដៅពីអាមេរិកមកកាន់ចិនវិញ ទាំងនោះជាគោលដៅថ្មីរបស់ហ្វីលីពីន។
នៅក្នុងការសន្ទនាជាមួយសហគមន៍ជនជាតិហ្វីលីពីននៅក្នុងប្រទេសចិនលោកឌូទឺរទេ បានបញ្ចាក់ថា ទីក្រងម៉ានីលទទួលបានតិចតួចណាសពីសម្ព័ន្ធមិត្តយូឆ្នាំរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន ជាប្រទេសដែលធ្លាប់ធ្វើអាណានិគមន៍មកលើហ្វីលីពីន៕