MENU
Samsung បញ្ឈប់ទាំងស្រុង ការលក់ Galaxy Note 7 ទូទាំងពិភពលោក ឬនិយាយសាមញ្ញថា Galaxy Note 7 ត្រូវឆាចោល
បច្ចេកវិទ្យា | ថ្ងៃពុធ ទី១២ តុលា ២០១៦, ០៩:៥៥ | ៥,០៨២ ដង | ចុចបញ្ចេញមតិ (០)

Samsung បានប្រកាសដល់ដៃគូលក់របស់ខ្លួនទូទាំងពិភពលោក អោយបញ្ឈប់ការលក់ Galaxy Note 7 ចាប់ពីពេលនេះតទៅ ដោយសារនៅតែមានរបាយការណ៍ថ្មីៗជាបន្តបន្ទាប់អំពីការផ្ទុះឆេះទូរស័ព្ទនេះ។ ក្រុមហ៊ុនបានអំពាវនាវអោយគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ត្រូវឈប់លក់ ដោះដូរ និងការជួសជុល Galaxy Note 7 ដើម្បីការពារសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ក្រុមហ៊ុននេះបានអំពាវនាវថា គ្រប់ទូរស័ព្ទ Samsung Galaxy Note 7 ទាំងអស់ដែលកំពុងនៅក្នុងដៃអតិថិជន ត្រូវចុចបិទទូរស័ព្ទជាបន្ទាន់ រួមទាំងទូរស័ព្ទដែលបានជួសជុលរួចហើយផងដែរ។ នៅលើទំព័រវេបសាយរបស់ Samsung បានបញ្ជាក់ថា អតិថិជន Galaxy Note 7 ទាំងអស់ត្រូវផ្លាស់យកទូរស័ព្ទម៉ូដែលផ្សេងវិញ ឬទទួលយកជាថវិការត្រលប់វិញ។

លោក Elliot Kaye ប្រធានគណៈកម្មការសុវត្ថិភាពផលិតផលអតិថិជនអាមេរិក បានលើកឡើងថា៖

យើងគាំទ្រដល់ក្រុមហ៊ុន Samsung ដែលសម្រេចចិត្តបញ្ឈប់ការលក់ Galaxy Note 7 ទាំងស្រុង។ វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការផ្អាកការលក់ និងផ្លាស់ប្តូរគ្រប់ Galaxy Note 7 ទាំងអស់។ ហើយយើងនឹងនៅតែបន្តស៊ើបអង្កេតលើរឿងនេះតទៀត។

ពេលនេះ Samsung បានប្រកាសប្រមូលយកមកវិញនូវ Galaxy Note 7 ទាំងថ្មី និងជួលជុលរួច រូមទាំងគ្រឿងបន្លាស់របស់វាផងដែរ ដោយសារវាហាក់ដូចជា គ្មានជម្រើសអ្វីដែលប្រសើរជាងនេះទៀតឡើយនាពេលនេះ។ ធ្វើបែបនេះទើប Samsung អាចធ្វើការងារនេះឡើងវិញទាំងស្រុង និងបញ្ចប់បញ្ហាទាំងស្រុងបាន ព្រោះវានឹងមិនមានវត្តមាន Galaxy Note 7 នៅលើពិភពលោក ដែលនឹងមិនធ្វើអោយមានករណីផ្ទុះឆេះណាមួយកើតឡើងទៀតឡើយ៕

 

ប្រែសម្រួលដោយ៖ សិរីវុធ

Tags:
  • Samsung
  • Galaxy Note 7
  • ផ្ទុះឆេះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥