MENU
ព្យុះ Matthew វាយប្រហារបំផ្លាញប្រទេស គុយបា អាមេរិក បាហាម៉ាស និងហៃទៃ
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី០៨ តុលា ២០១៦, ១៤:១០ | ៦១១ ដង | ចុចបញ្ចេញមតិ (០)

ព្យុះសង្ឃរា​Matthew ​បានបោកបកទៅកាន់ប្រទេសគុយបាន អាមេរិកនិង បាហាម៉ាស ក្រោយពេលបានវាយប្រហារបំផ្លាញប្រទេសហៃទៃសម្លាប់មនុស្សជាង​៨០០នាក់។ ព្យុះនេះត្រូវបានគេចាត់ទុកថាជាព្យុះកំណាចបំផុត ដែលបោកបកឆ្លងកាត់ប្រទេសជាច្រើននិងបំផ្លាញទ្រពសម្បត្តិអាយុជីវិតច្រើនផងដែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមខែតុលា នេះមានខ្យលព្យុះវាយប្រហារនៅលើតំបន់ជាច្រើនជុំវិញពិភពលោក ក្នុងនោះប្រទេសហៃទីរងការបំផ្លាញខ្លាំងជាងគេបំផុត ។

តាមតួលេខរដ្ឋាភិបាល​ នៅក្នុងប្រទេសហៃទីព្យុះកំណាច Matthew បានបណ្តាលឲ្យ មនុស្សបាត់បង់ជីវិតជាង៨០០នាក់ហើយ ។ក្រុមសង្គ្រោះ និងភ្នាក់ងារផ្តល់ជំនួយ កំពុងបន្តបេសកកម្មរបស់ខ្លួន នៅតំបន់ដែលរងផលប៉ះពាល់។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា ព្យុះសង្ឃរាដែលបាន វាយប្រហារប្រទេស ហៃទី មានកម្លាំងខ្យល់បោកបក់ ១៤៥គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កឲ្យមានភ្លៀងធ្លាក់ខ្លំាងនោះ បានបំផ្លាញលំនៅឋាន ប្រជាពលដ្ឋច្រើនជាង ៣.២០០ខ្នង, ប្រជាជន១៥.០០០នាក់ គ្មានជម្រក ចំណែកដំណាំផ្សេងៗត្រូវបានបំផ្លាញ និងសត្វផ្សេងទៀត ត្រូវលង់ទឹកងាប់ផងដែរ។ 

 ខ្យល់ព្យុះកម្លាំងខ្លាំងនេះ បាននិងកំពុងធ្វេីដំណើរឆ្ពោះទៅកាន់រដ្ឋ Florida តាមរយៈតំបន់ Bahamas ។ នៅក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិកឯណោះវិញ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតី នៅព្រឹកថ្ងៃទី៧ ខែតុលា បានប្រកាសដាក់ឲ្យស្ថិតនៅគ្រាអាសន្ន ដោយសារតែរងការវាយប្រហារពីខ្យល់ព្យុះនេះផងដែរ ។

ប្រធានាធិបតីអាមេរិកបានចេញបញ្ជាឲ្យកម្លាំងគ្រប់ប្រភេទធ្វើប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់ និងចៀសវាងកុំឲ្យគ្រោះថ្នាក់បណ្តាលមកពីខ្យល់ព្យុះនេះកើតមានធ្ងន់ធ្ងរខ្លាំងពេកមកលើពលរដ្ឋអាមេរិកតំបន់រងគ្រោះ ។

Matthew នេះជាព្យុះកាច់សាហាវ បំផុតដែលវាយប្រហារនៅតំបន់ Caribbean ជាងព្យុះឈ្មោះ Felix ដែលវាយប្រហារកាលឆ្នាំ២០០៧ទៅទៀត ។

 

 

Tags:
  • ព្យុះ Matthew
  • គុយបា
  • អាមេរិក
  • បាហាម៉ាស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥