![]() |
MENU
|

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ៣ និង ១៥នាទីរសៀលថ្ងៃទី ៥ ខែតុលា ឆ្នំ២០១៦នេះ មានករណីបាក់សំយ៉ាបផ្ទះប្រជាពលរដ្ឋ ឬហៅថា វ៉េរ៉ង់ដារ កម្ពស់ជាង៣ម៉ែត្រធ្លាក់ចុះមកក្រោមសង្កត់ កម្មករផ្សារដំបូលផ្ទះម្នាក់ដាច់ករ.ជើងម្ខាង និងម៉ូតូចំនួន៣គ្រឿង ត្រូវសង្កត់រងការខូចខាតយ៉ាងដំណំ នៅចំណុចផ្ទះលេខ ២៧៧ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ អ៊ុំ ប៊ុនធឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាមេធាវីស្នាក់នៅទីតាំងកើតហេតុខាងលើ ។
សាក្សីនៅកន្លែងកើតហេតុអោយដឹងថា នៅមុនពេលកើតហេតុគឺមានកម្មករមួយក្រុមគ្នា៤ ទៅ ៥នាក់ បានលើកទៅលើដំបូងផ្ទះដើម្បីផ្សារដំបូល និងធ្វើទោរសម្រាប់បង្ហូរទឹក ដោយអ្នកខ្លះឡើងជាន់លើសំយ៉ាបខាងលើ។ រំពេចនោះសំយ៉ាបផ្ទះស្រាប់តែបាក់ធ្លាក់ចុះមកក្រោមភ្លាមៗតែម្តងបណ្តាលអោយ ធ្លាក់សង្កត់លើ កម្មករម្នាក់ដែលរងចាំនៅក្រោមខាង ដាច់ករ.ជើងម្ខាង និងម៉ូតូចំនួន៣គ្រឿងដែលដាក់ នៅខាងមុខផ្ទះ ត្រូវរងការខូចខាតយ៉ាងដំណំ ។ ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះ បានដឹកជនរងគ្រោះតាមម៉ូតូធម្មតាយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកវ៉េរ៉ង់ដារដែលធ្លាក់ត្រូវបានទំនាក់ទំនងទៅខាង រថយន្តស្ទូចអោយមកស្ទូចចេញភ្លាមៗ ផងដែរ ។
សូមបញ្ជាក់ថា ការបាក់សំយ៉ាបផ្ទះខាងលើនេះ គឺបណ្តាលមកពី ការសងសាង់គ្មានបទដ្ឋានគ្រឹះត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដោយម្ចាស់ផ្ទះពុំបានដាក់បញ្ចូលឆ្អឹងដែករឹងមាំពីខាងក្នុងសំយ៉ាប ឬសង់ជើងទម្រដើម្បីទ្រនូវទម្ងន់របស់វាអោយបានល្អជាហេតុធ្វើអោយសំយ៉ាបងាយនឹងរងការបាក់ផុយ ធ្លាក់ខូចខាតតែម្តងជាក់ស្តែងដូចនេះពេលនេះ ៕ លីហេង


