MENU
ប្រទះឃើញបុរសអ្នករត់ឌុបម្នាក់ស្លាប់ក្នុងប្រឡាយទឹក សង្ស័យករណីប្លន់សម្លាប់យកម៉ូតូ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៣ តុលា ២០១៦, ១២:៣៤ | ១,១២២ ដង | ចុចបញ្ចេញមតិ (០)

 

រាជធានីភ្នំពេញ៖  បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពយកខ្សែគោចងមាត់និងរឹតកព្រមទាំងយកដែកចុងស្រួចចាក់ ដោតជាប់នៅថ្គាមខាងឆ្វេង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតហើយត្រូវបាន អ្នកដាក់មងប្រទះឃើញសាកសពនៅក្នុងប្រឡាយទឹកស្អុយមួយកន្លែងតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងទឹប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះម្នាក់នោះឈ្មោះយឹម ម៉េង អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ហើយជនរងគ្រោះត្រូវបានឃាតករមិនស្គាល់មុខយកខ្សែចងមាត់និងរឹតក ព្រមទាំងយកដែកចុងស្រួចចាក់ដោតជាប់ថ្គាមខាងឆ្វេង សម្លាប់ទម្លាក់ចូលក្នុងទឹកប្រឡាយខាងលើដែលជំហ៊ានដំបូងនគរបាលសង្ស័យថាជាករណីប្លន់សម្លាប់យកម៉ូតូ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលមានការភ្ញាក់ផ្អើលមានបុរសម្នាក់បានទៅមើលមងដែលគាត់ដាក់យកត្រីនៅម្ដុំកើតហេតុនោះលុះពេលបានប្រទះឃើញសាកសពបុរសខាងលើគាត់ក៏បានទៅប្រាប់អ្នកភូមិនិងរាយការណ៏ជូនកមកលាំងនគរបាលចុះទៅមើលនិងធ្វើកោសល្យវិច័យហើយបានដឹងថាជនរងគ្រោះស្លាប់ដោយអំពីឃាតកម្មដែលប្រព្រឹត្តឡើងដោយជនមិនស្គាល់មុខដែលសង្ស័យថាជាចោរប្លន់ ដែលបានហៅឲ្យជនរងគ្រោះឌុប ទៅកាន់កន្លែងស្ងាត់នោះ រួចហើយក៏បានចាក់និងរឹតកប្លន់សម្លាប់បែបនេះតែម្ដង។

បន្ទាប់មកសាកសពត្រូវបាននាំយកទៅតម្កល់នៅវត្ត ឫស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រង់ចាំក្រុមគ្រួសារ ទៅទទួលយកទៅធ្វបុណ្យតាមប្រពៃណី៕                        

Tags:
  • ប្រទះឃើញ
  • ប្រឡាយទឹក
  • សង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥