ខេត្តសៀមរាប៖លោកវរសេនីយ៍ត្រី ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំបានឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នេះថា នៅចំណុចភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាបមានបងប្អូនប្រជាពលរដ្ឋដើរទៅមើលស្រែ� បានប្រទះឃើញគ្រាប់និងក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ហើយបានរាយការជូនកម្លាំងនគរបាលចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកអង្គរជុំបន្ទាប់មកកម្លាំងនគរបាលយើងបានចុះទៅដល់កន្លែងកើតហេតុគ្រប់គ្រងតំបន់នោះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកអធិការនគរបាលស្រុកបានបន្តថា យុទ្ធភ័ណ្ឌទាំងនោះជាប្រភេទគ្រាប់៨០មីលីម៉ែត្រចំនួន០១គ្រាប់ ក្បាលគ្រាប់ប្រភេទ១០០មីលីម៉ែត្រចំនួន០១គ្រាប់ និងក្បាលគ្រាប់ប្រភេទ DK 75 ចំនួន០២គ្រាប់។
បច្ចុប្បន្នលោកអធិការនគរបាលស្រុក បានរាយការណ៍ជូនលោកប្រធានការិយាល័យនគរបាលគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយបានយកមករក្សាទុក្ខនៅអធិកាដ្ឋាននគរបាលស្រុក រងចាំកម្លាំងស៊ីម៉ាក់ប្រចាំខេត្តសៀមរាប មកទទួលយកទៅរក្សាទុកកន្លែងមានសុវត្ថិភាពដើម្បីធ្វើការកំទេចចោល។