MENU
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាមេរិក បានផ្តើមជាបណ្តើៗហើយ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៥ តុលា ២០១៦, ១០:៤០ | ៣៧៨ ដង | ចុចបញ្ចេញមតិ (០)

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់បានចាប់ផ្តើមទៅបោះឆ្នោតមុនពេល  ជូនបេក្ខភាពដែលខ្លួនពេញចិត្ត។​ ពលរដ្ឋប្រមាន ១៣០ពាន់នាក់ក្នុងចំណោម​១៣០លាននាក់ដែលគ្រោងទៅបោះឆ្នោតមុនពេល បានចាប់ផ្តើមទៅបោះឆ្នោតជាបណ្តើៗនៅតាមការិយាយល័យបោះឆ្នោតមុនពេលដែលបានរៀបចំឡើងនៅទូទាំងអាមេរិក។ ការបោះឆ្នោតមុនពេលនឹងត្រូវបានរាប់សន្លឹកឆ្នោតនៅថ្ងៃទី​៨ខែវិច្ឆិការ​ ជាថ្ងៃបោះឆ្នោតចុងក្រោយនៅអាមេរិក។

ប្រព័ន្ធបោះឆ្នោតអាមេរិកបានចាប់ផ្តើមដំណើរការ នៅក្នុងរដ្ឋចំនួន​៥០ ហើយរដ្ឋនីមួយៗមានការរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតផ្សេងៗគ្នា។ ពលរដ្ឋអាមេរិកមានជម្រើសដពីរ គឺបោះឆ្នោតមុនពេលតាមអីម៉ែល​ឬទៅបោះឆ្នោតដល់កន្លែងតែម្តង។

ការបោះឆ្នោតមុនពេលវេលាជារឿងមួយដ៏ល្អប្រសើរបំផុតសម្រាប់ពលរដ្ឋអាមេរិកមានពេលវេលាច្រើនក្នុងការទៅបោះឆ្នោត។ ការបោះឆ្នោតមុនពេលកំណត់ចាប់ផ្តើមដំបូងនៅឆ្នាំ​១៩៩៦  ដោយពេលនោះមានពលរដ្ឋអាមេរិក​១០,៥ភាគរយទៅបោះឆ្នោតមុនពេលហើយតួលេខទាំងនោះត្រូវបានកើនឡើង​៣៣ភាគរយនៅក្នុងឆ្នាំ​២០១២។ ក្រុមអ្នករៀបចំរំពឹងថា ការបោះឆ្នោតឆ្នាំ​២០១៦នេះនឹងមានការកើតឡើងជាងពេលមុន។

នៅពេលនេះលោកស្រីហ៊ីលឡារីគ្លីនតុនកំពុងតែទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋ​អាមេរិក ក្នុងនោះមានក្រុមអន្តោបវេសស្ត្រីនិងយុវជន។ក្រោយ​ពី​ទទួល​ជោគ​ជ័យ​យក​ឈ្នះ​លោក​ Donald Trump នា​វេទិការ​ពិភាក្សា​តទល់​គ្នា​កាល​ពី​សប្តាហ៍​មុន​ឥឡូវ​នេះ​ លោកស្រី​ Hillary Clinton កំពុង​តែ​សកម្ម​ចុះ​ទៅ​ជួប​ក្រុម​យុវជន​។​ បើ​តាម​ការ​ស្ទង់​មតិ​នានា​ លោកស្រី​ហាក់​ពុំ​សូវទទួល​បាន​​ប្រជាប្រិយភាព​ខ្លាំង​ក្លា​ឡើយ​ពី​សំណាក់​ ពលរដ្ឋ​អាមេរិក​ក្រោម​អាយុ​ ៣០ ឆ្នាំ។ បើ​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុម​យុវជន​ទេ លោកស្រី​ Hillary Clinton អាច​ចាញ់​ឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន។​ ដើម្បី​ទទួល​បាន​សម្លេង​គាំទ្រ​ពី​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ទាំង​នោះ​ លោក​ Bernie Sanders ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ជួយ​ឃោសនា។

អតីត ​គូបដិបក្ខ​ គឺ​លោក​ស្រី​ Hillary Clinton និង​លោក​ Bernie Sanders​ ចុះ​ឃោសនា​ជាមួយ​គ្នា។​ ចាប់​តាំង​ពី​ទទួល​បាន​ការ​តែង​តាំង​ជា​បេក្ខនារី​ផ្លូវ​ការ​តំណាង​ឲ្យ​បក្ស ​ នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​លោកស្រី​ Hillary Clinton បាន​ចេញ​មុខ​ជា​សាធារណៈ​ជាមួយ​លោក​ Bernie Sanders។​ កាលពី​សប្តាហ៍​មុន​ អ្នក​ទាំង​ពីរ​បាន​ថ្លែងសារ​នយោបាយ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​វ័យ​ក្មេង​ ចំនួន​ ១ ២០០នាក់​នា​សាកលវិទ្យាល័យ​រដ្ឋ​ New Hampshire។​

បរិយាកាស​ នៃ​ជំនួប​នេះ​ហាក់​ដូច​ជា​អាប់​អួ​បន្តិច។​ ម៉្យាង​ដោយសារ​តែ​ក្រុម​យុវជន​ពុំ​សូវ​ចូល​ចិត្ត​លោកស្រី​ Hillary Clinton។ ពួក​គេ​តែង​បន្ទោស​ថា​លោកស្រី​មិន​ចាប់​អារម្មណ៍​បញ្ហា​យុវជន។​ សំរាប់​ពួក​គេ​ ​លោកស្រី​គ្រាន់​តែ​ជា​និមិត្ត​រូប​តំណាង​ផល​ប្រយោធន៍​បក្ស​តែ​ប៉ុណ្ណោះ។ ហើយ​លោកស្រី​ក៏​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​ឲ្យ​បាន​ដុំ​កំភួន​ឡើយ។ ​ក្នុង​អារម្មណ៍​ក្រុម​យុវជន​ លោក​ Bernie Sanders គឺ​ជា​និមិត្ត​រូប​នៃ​ការ​តស៊ូ​មតិ​ ដែល​ហ៊ានរិះគន់​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ក្នុង​សង្គម​អាមេរិក។​ ហើយ​លោក​ក៏​ជា​អ្នក​ហ៊ាន​ចេញ​មុខ​រិះគន់​ធនាគារ​ និង​ផ្សារ​ហ៊ុន​ក្នុង​សង្កាត់​ Wall Street ដែល​ចំណេញ​ប្រាក់​កប់​ក្តោង​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 

 

 

Tags:
  • ការបោះឆ្នោត
  • អាមេរិក
  • ជាបណ្តើៗ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥