រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់បានរងរបួសជើងធ្ងន់ធ្ងរ ខណះរូបគាត់បើករថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿន ហើយគេចពីអ្នកជិះម៉ូតូដែលនៅពីមុខ បណ្ដាលឲ្យទាញចង្កូតជ្រុលបុកឡើងឃឿនទ្រូងផ្លូវរងរបួសធ្ងន់។ ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១ និង៤០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ២០១៦ នៅខាងត្បូងរង្វង់មូលវិមានឯករាជ ប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាតទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញ រថយន្តម៉ាកព្រួសមួយគ្រឿងដែលបើកបរដោយនារីម្នាក់ធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បួងមកជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ រូបគាត់ក៏បានបើករថយន្តគេចពីអ្នកដំណើដែលនៅពីមុខ បណ្ដាលឲ្យទាញចង្កូតជ្រុលបុកឡើងឃឿនទ្រូងផ្លូវរងរបួសធ្ងន់ដោយខ្លួន។ ចំណែកឯរថយន្តបង្កបានឡើងលើទ្រូងផ្លូវរងការខូចខាតខាងមុខបន្តិចបន្ទួច ។
ក្រោយពេលកើត នារីដែលជាម្ចាស់រថយន្តបង្កនោះ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែត្រមកដឹកយកទៅសង្គ្រោះភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕