MENU
នគរបាលស្រុកសំរោង ចោទតុលាការដោះលែងជនសង្ស័យគ្រឿងញៀន
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី១៨ កុម្ភៈ ២០១៧, ១៥:៥៥ | ៨៦៤ ដង | ចុចបញ្ចេញមតិ (០)

តាកែវ៖ សមត្ថកិច្ចនគរបាលស្រុកសំរោង កាលពីពេលថ្មីៗនេះបានត្អូញត្អែរថា សាលាដំបូងខេត្តតាកែវ បានធ្វើការដោះលែងជនសង្ស័យគ្រឿងញៀន៥នាក់ ដែលគេបានបញ្ជូនទៅឲ្យចាត់ការតាមនីតិវិធី ដែលនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ការពលិកម្មក្នុងការបង្ក្រាប និងជាមើលងាយដល់ផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។ 

តាមសេចក្ដីរាយការពីក្រុមសមត្ថកិច្ចថា កាលពីថ្ងៃទី៥ ខែកុម្ភៈ កំលាំងនគរបាលស្រុកសំរោង បានចេញបង្ក្រាមេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្មបានចំនួន៥នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ និងម៉ូតូជាច្រើនគ្រឿង។ ក្រោយពេលធ្វើការបង្ក្រាបយ៉ាងក្ដៅគគុគកំលាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីការតាមនិតិវិធី។ តែមិនបានប៉ុន្មានថ្ងៃផង គេបែរជាឃើញជនសង្ស័យដើរ ក្នុងភូមិយ៉ាងរំភើយ, ដោយពួកគេថា បានបង់លុយឲ្យតុលាការរួចហើយ។ 

ជនសង្ស័យទាំងនោះ រួមមានឈ្មោះ ១/មួន ភារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទឹកអំបិល ឃុំរវៀង ស្រុកសំរោង ២/ធូ បូរិន្ធ ហៅលុគ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ៣/អួន សុភាព ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចារ ឃុំរវៀង ស្រុកសំរោង ៤/យន់ សុធីម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងទី៥/ជា ឃីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅបឹងក្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ អំឡុងការចាប់នោះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា ១កញ្ជប់ធំ និង១៤កញ្ជប់ តូចអាវុធឆ្នៃ១ដើម មានគ្រាប់២០គ្រាប់ ម៉ូតូចំនួន២គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

លោកស្រី អ៊ិន ម៉ានិត ប្រធានសាលាដំបូងខេត្តតាកែវ មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ កាលពីព្រឹកមិញ ដោយសារទូរស័ព្ទរបស់លោកស្រីបិទការហៅចូល។ 

ទាក់ទងករណីនេះលោក ស ដារ៉ា នាយប៉ុស្ដិ៍រដ្ឋបាលឃុំរវៀង បានឲ្យដឹងថា សាលាដំបូងខេត្តតាកែវ ពិតជាបានធ្វើការដោះលែងជនជួញដូរគ្រឿងញៀនទាំង៥នាក់ខាងលើមែន ព្រោះជនសង្ស័យខាងលើជាអ្នករស់នៅក្នុងមូលដ្ឋានរបស់លោក។ ចំណែកលោក មឿង សារុន អធិការស្រុកសំរោង ក៍បានបន្ថែមដែរថា កម្លាំងរបស់លោក បានខិតខំប្រឹងប្រែងបង្ក្រាបមុខសញ្ញាជនជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងមូលដ្ឋានពិតមែន ត្រូវបានខាងតុលាការដោះលែង។ 

លោកថា ករណីនេះសម្រាប់លោកមិនមានអ្វីនិយាយទេ ព្រោះជាសេចក្ដីសម្រេចរបស់តុលាការ, គឺវាគ្រាន់តែជារឿងដ៍អៀនខ្មាស់សម្រាប់សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះ។ ព្រោះករណីគ្រឿងញៀនជាបញ្ហារដ៏សំខាន់ ដែលពលរដ្ឋទាមទាឲ្យខាងសមត្ថកិច្ចធ្វើការបង្ក្រាប។

Tags:
  • នគរបាលស្រុកសំរោង
  • ដោះលែង
  • គ្រឿងញៀន
  • តាកែវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥