MENU
ស្ត្រីមេម៉ាយកូន៥នាក់ ដែលត្រូវប្តីដុតផ្ទះចោលដង្ហោយរកសប្បុរសធម៌
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៣ តុលា ២០១៦, ១៤:៣៩ | ១,២១៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តតាកែវ៖  ស្ត្រីម្នាក់ដែលមានកូនក្នុងបន្ទុក៥នាក់ ហើយពេលនេះក្លាយជាស្ត្រីមេម៉ាយ ដោយសារបុរសជាប្តីបានសម្រេចចិត្តគិតខ្លីដុតផ្ទះខ្លួនឯងចោលអស់ទាំងទ្រព្យសម្បត្តិហ្មត់ទាំងស្រុង ខានប្រពន្ធកូនរស់នៅ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ហើយខ្លួនត្រូវបានសមត្ថកិច្ចចាប់ឃុំឃាំងតាមនីតិវិធីច្បាប់ កំពុងដង្ហោយរកសប្បុរសធម៌ជួយដល់គ្រួសារគាត់ដោយសារពេលនេះគ្មានអ្វីទីពឹងឡើយ។

បុរសដែលដុតផ្ទះបំផ្លាញចោលខានប្រពន្ធកូននៅខាងលើនេះមានឈ្មោះ សៀង សាផល អាយុ៣៧ឆ្នាំ រីឯភរិយាមានឈ្មោះ អ៊ុយ សាបាន អាយុ៣៤ឆ្នាំ ។ ទាំង២នាក់ប្តីប្រពន្ធបានរួមរស់ជាមួយគ្នាជាង ១០ឆ្នាំមកហើយរហូតមានកូន៥នាក់ ប្រុសនាក់៣ ស្រី២ នាក់។

បើតាមប្រសាន៏លោកមេភូមិ មឹង អុក បុរសជាប្តីខាងលើតែងតែរករឿងប្រពន្ធកូនឥតឈប់ឈរ រហូតដល់លោកមេភូមិធ្លាប់បានជូនដំណឹងដល់អាជ្ញធរឃុំ ដើម្បីចុះមកអប់រំមួយលើកជាពីលើកតែនៅមិនរៀងចាល ។

ជាការកក់សម្គាល់ជុំវិញហេតុការខាងលើនេះគឺបុរសជាប្តីក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបាននិយាយថា មូលហេតុដែលរូបគាត់ដុតផ្ទះចោលគឺដោយសារបងប្អូនមិនអោយខ្លួនរស់នៅជួបជុំប្រពន្ធនឹងកូន ។ ដោយឡែកស្ត្រីជាភរិយាវិញបាននិយាយថា មូលហេតុដែលបុរសជាប្តីដុតផ្ទះចោល គឺដោយសារផឹកស្រាស្រវឹង ហើយតែងរករេឿងប្រពន្ធកូន មិនជួយគិតគូររកស៊ីទាល់តែសោះ ។ ហើយនៅថ្ងៃកើតហេតុ បុរសជាប្តីបានផឹកស្រាស្រវឹង ហើយមកគំរាមសុំលុយប្រពន្ធ ដោយសារប្រពន្ធគ្មានលុយអោយ  ។ម្យ៉ាងទៀតប្រពន្ធរៀបរាប់ថា គ្រាន់តែរកលុយទិញសណ្តែក ទិញសាច់ ដើម្បីវិចនំអោយកូនទទួលទានក្នុងរដូវបុណ្យភ្ជុំនិងគេក៏គ្មានផង ហើយខ្លួនឯងជាប្តីមិនជួយរកស៊ីហើយបែរជា សុំលុយប្រពន្ធកូនយកទៅផឹកស៊ីទៀត ចឹងប្រពន្ធកូនមានលុយមកពីណាអោយ ។ និយាយបានប៉ុណ្ណឹង បុរសជាប្តីក៏បានតម្លើងកំហឹង ប៉ុនប៉ងហិង្សា ទើបប្រពន្ធចុះចេញពីផ្ទះ ទៅនៅផ្ទះអ្នកជិតខាងក្បែរជាមួយកូន ។ ដោយសារហៅប្រពន្ធ មិនមកផ្ទះវិញ បុរសខាងលើ បានបញ្ចេញកំហឹងដុតផ្ទះចោលតែម្តង ។ ក្នុងហេតុការណ៍ខាងលើនេះដែរ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំរវាង បានចុះអន្តរាគមន៍ឃាត់បុរសជាប្តី កសាងសំណុំបញ្ចូនទៅតុលាការខេត្តតាកែវដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ។

អីជាការកត់សម្គាល់ គឺក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធដែលមានកូនរហូតដល់ទៅ៥នាក់ បានក្លាយជាស្ត្រីមេម៉ាយ កូនរស់យ៉ាងវេទនាដូចលលកញីឈ្មោល បានលើកម្រាមដៃ១០ ដង្ហោយរកសប្បុរសជនគ្រប់ទិសទីមេត្តាជួយដល់រូបគាត់ផង ដោយសារពេលនេះកុំថាឡើយផ្ទះសម្បែង សូម្បីតែប្រាក់កាស ១សេន ១រៀលក៏គ្មានដែរ ស្រែចំការត្រូវជំពាក់ធនាគារបំណុលគេអស់រលីងគ្មានអីសល់ទីពឹងឡើយ មានតែលើកម្រាមដៃ១០ សុំក្តីសណ្តោសប្រោះប្រណីពីសប្បុរសជនជិតឆ្ងាយជួយដល់ក្រុមគ្រួសារបស់នាងផង ដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់ទីជម្រកអស់ទៅហើយ ។

គួរបញ្ជាក់ថា ក្រោយពីប្តីចិត្តកំណាចដុតផ្ទះចោលខាងលើនេះ គឺក្រុមគ្រួសារស្ត្រីរងគ្រោះ និងកូន៥នាក់ រស់ដោយសារបានអ្នកជិតខាងជួយជ្រុមជ្រែងរយះពេលមួយគ្រាៗតែប៉ុណ្ណោះ ដែលបញ្ហានេះមិនអាចដោះស្រាយបានមួយជីវិតឡើយ ដូច្នេះមានតែសង្ឃឹមលើសប្បុរសជននៅគ្រប់ទិសទីដែលធ្លាប់មានចិត្តសណ្តោសប្រោសប្រណីជួយដល់ទុរគត៌ជនទាំងឡាយ សូមមេត្តាជួយឧបត្ថម្ភដល់គ្រួសារគាត់ផង ព្រោះគាត់ទីទ័លទុក្ខលំបាកស្មើរនឹងទឹកដល់ច្រមុះមែនទែនហើយ សូមសម្បុរសជនទាំងអស់កុំនាំគ្នាមើលរំលងឡើយ ។

ក្នុងនោះដែរដោយទឹកចិត្តអាណិតអាសូរ កុមារ៉ា ម៉ម លីហួរ បានឧបត្ថម្ភ គ្រួសារខាងលើនេះនូវថវិការចំនួន១០ដុល្លារ ។សង្ឃឹមថានិងមានបងប្អូនសប្បុរសជនយើងជួយឧបត្ថម្ភដល់ទុរគត៌ជនខាងលើនេះជាបន្តបន្ទាប់ទៀតជាក់ជាមិនខានឡើយដើម្បីរូបគាត់បានផ្សំផ្គុំកសាងទ្រនុំរស់នៅជុំកូនចៅបន្តទៅមុខទៀត។ ៕ ម៉ម វ៉ាន

Tags:
  • ស្ត្រីមេម៉ាយ
  • ដុតផ្ទះ
  • សប្បុរសធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥