ខេត្តបាត់ដំបង៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។លោកយាយមានអាយុ៨១ឆ្នាំដែលមានជម្ងីប្រចាំកាយជួបនិងខ្លួនរស់នៅជាមួយកូនបង្កើត ឈៀង ញ័ាញ់ មានអាយុ៤៦ឆ្នាំរស់នៅជាមួយកូន១២នាក់កូនប្រុស១០និងកូនស្រី២។
ដោយសាតែគ្រួសារមានការទល់ក្ររកអង្ករច្រកឆ្នាំងមិនបានព្រមទាំងមានកូនអាយុ១១ខែកំពង់មានជម្ងឺជួបនិងខ្លួនជាពិសេសជម្ងីធ្លាក់ពោះវៀនចូលលង្គនិងខ្យល់ចូលពងទាំងពីរបណ្តាលឲ្យឈឺចុកចាប់នៅពេលមេឃភ្លៀងនិងត្រជាក់ខ្លាំងហើយក្រុមគ្រួសាររបស់គាត់មានការខ្វះខាតថកវិការទៅវះកាត់ដូច្នេះសូមអំពាវនាវសប្បុរសធម៌មេត្តាជួយឧបត្ថមដល់ក្រុមគ្រួសាររបស់គាត់ផង។
សុំអោយមន្រ្តីគ្រប់ស្ថាប័ណទាំងអស់ជួយយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកមានភាពខ្វះខាជាពិសេក្រុមគ្រួសាររបស់គាត់ផងដែរ។ បើតាមប្រសាសន៍របស់រាជរដ្ឋភិបាលថាមិនអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសាអត់អាហាទ្បើយ។
ហើយជាចុងបញ្ចប់គាត់សុំអោយរាជរដ្ឋភិបាលជួយដល់កូនៗពួកគាត់កំពង់មានជម្ងឺជួបនិងខ្លួនដែលកំពុងត្រូវការថកវិការយកទៅវះកាត់ហើយព្រមទាំងខ្វះខាតសំភារៈសិក្សានិងខ្វះមធ្យោបាយធ្វើដំណើរក្នុងកាទៅសាលារៀនព្រោះវាឆ្ងាយពីផ្ទះហើយកូនរបស់់គាត់មិនបានចូលសាលារៀនទេ។