ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានបង្កើតគម្រិតទៅជាក្រុមហ៊ុនដែលមានសុវត្ថភាពដើម្បីបានហោះហើរទៅកាន់អាមេរិក។ ក្រុមហ៊ុនឥណ្ឌូនេស៊ីបានបង្កើនទៅជាគម្រិតទីមួយ គឺជាគម្រិតសុវត្ថភាពបំផុត ក្រោយបានខិតខំអស់រយពេលជាងមួយទស្សវត្តកន្លងមក។
សុវត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីគឺជាបញ្ហាដែលបានដកជាប់ក្នុងអារម្ភអ្នកដំណើរ ដោយសារតែក្នុងរយៈពេលពីឆ្នាំ២០០១ដល់ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់យន្តហោះរហូតដល់ទៅ៤០លើក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។
សារព័ត៌មានNew york times បានដកស្រងរបាយការពីអង្គការសហប្រជាជាតិបានប្រកាសថា មានតែ៦១ភាគរយប៉ុណ្ណោះដែលក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីមានលក្ខណគ្រប់គ្រន់ដើម្បីហោះហើរ បន្ទាប់គឺប្រទេសឡាវនិងមីយ៉ានម៉ា។ទស្សនាវដ្តីNational Interest បានផ្សាយថា សុវត្ថភាពហោះហើររបស់អាកាសចរណ៍ឥណ្ឌូនេសីស្មើនឹងប្រទេសក្រីក្រ ដូចជា យ៉េម៉ែន សូម៉ាលី ឬ អាហ្វហ្គានិស្ថាន។
ចំណុចទាំងនោះហើយបានជាអាមេរិកហាមប្រាំហោះហើរចូលទៅក្នុងទឹកដីអាមេរិកជាងមួយទស្សវត្តកន្លងមក។ ប៉ុន្តែចាប់តាំងពីខែសីហាឆ្នាំ២០១៦ក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌូនេស៊ីទទួលបានការហោះហើរទៅកាន់អាមេរិក ក្រោយបានបង្កើនទៅជាកម្រិត ទីមួយនៃសុវត្ថភាព ។ ក្រៅពីអាមេរិក អឺរ៉ុបក៏បានលុបចោលទណ្ឌកម្មបម្រាមហោះហើរផងដែរដល់ក្រុមហ៊ុន អាកាសចរណ៍ចំនួន៣របស់ឥណ្ឌូនេស៊ី៕