MENU
ព្រឹកនេះតុលាការកំពូលបើកសវនាការសំណុំរឿងលោក អ៊ុំ សំអាន បណ្តឹងសុំមោឃភាពនីតិវិធី
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២១ កញ្ញា ២០១៦, ១៣:៣៣ | ៥៣២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ចៅតុលាការកំពូលនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦ នេះបានបើកសវនាការសំណុំរឿងឯកឧត្តមអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទករណីក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។សវនាការនេះលើបណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។

ជនជាប់ចោទឯកឧត្តមអ៊ុំសំអានត្រូវបានសាលាឧទ្ធរណ៍បានបដិសេធបណ្តឹងសុំមោឃភាពនីតិវិធីនេះម្តងរួចមកហើយកាលពីពេលថ្មីៗនេះ។ក្រោយមកមេធាវីការពារក្តីបានប្តឹងសាទុក្ខប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍មកកាន់តុលាការកំពូល។

ការបើកសវនាការសំណុំរឿងឯក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះតុលាការកំពូល បើកសវនាការសំណុំរឿងឯកឧត្តម អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទករណីក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។ មន្ត្រីតុលាការ បញ្ជាក់ថា កម្មវត្ថុនៃសវនាការនេះ គឺ បណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការរឿងអង្គសេចក្តីសំណុំរឿងនេះម្តងរួចមកហើយ ។ សាលក្រមនេះ គ្រោងប្រកាសនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។

ឯកឧត្តមអ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម  ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ៕

Tags:
  • តុលាការកំពូល
  • បើកសវនាការ
  • អ៊ុំ សំអាន
  • មោឃភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥