រាជធានីភ្នំពេញ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៨និង៣០នាទីបានបើកសវនាការជាសាធារណៈ ដោះស្រាយបណ្តឹងលើពាក្យបណ្ដឹងចំនួន ៧(០៤៦ ,០៤៧, ០៤៨, ០៤៩, ០៥០, ០៥១ និង០៥២ )នៅសាលសន្និសីទគ.ជ.ប។សវនាការនៅថ្ងៃទី១៦ខែមករាឆ្នាំ២០១៦នេះនឹងប្រកាសលទ្ធផលនៅរសៀលថ្ងៃទី១៦ខែមករានេះ។
គួរបញ្ជាក់ថាសវនាការនេះប្រព្រឹត្តទៅដោយមានសមាជិកក្រុមប្រឹក្សាជំនុំជម្រះចំនួន៩រូបលោកស៊ិកប៊ុនហុកជាប្រធាននិងលោកកួយ ប៊ុនរឿង ប្រធាន សវនាការ នៃគ.ជ.បនិង ដើមបណ្តឹង។គជបបានបញ្ជាក់ថាសវនាការនឹងប្រព្រឹត្តទៅចំណួន៤ថ្ងៃទី១៦.១៧.១៨និង១៩ខែមករានេះ។មានសំណុំរឿសរុបចំនួន៦១ដែលត្រូវលើកយកមក ដោះស្រាយ។
គជបបានលើកឡើងថានៅថ្ងៃទី១៧មករាមានសំណុំរឿងនៅថ្ងៃទី១៦មករាមានសំណុំរឿងចំនួន៧ត្រូវបានគ,ជ,បលើកយកមកពិនិត្យនិងសម្រេច។នៅថ្ងៃទី១៧មករាមានសំណុំរឿងចំនួន១៦ដែលត្រូវលើកយកមកសវនាការ។នៅថ្ងៃទី១៨មករាមានបណ្តឹងចំនួន១៦ដែលត្រូវលើកយកដោះស្រាយ។នៅថ្ងៃទី១៨មករាមានបណ្តឹងចំនួន១៦ដែលត្រូវលើកយកមកសវនាការនិងថ្ងៃទី១៩មករាមានបណ្តឹង២៣ដែលត្រូវសវនាការ។រយៈពេល៤ថ្ងៃនៃសវនាការគជបនឹងលើកយកបណ្តឹងសរុប៦២បណ្តឹងមកដោះស្រាយ៕