MENU
|
បាត់ដំបង៖ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧ នៅវេលាម៉ោង១០.១៥នាទីព្រឹក នៅសង្កាត់អូរចារ:ប្រជាពលរដ្ឋច្រើនលើកគ្នាមកតវាបញ្ហាសាលាមតេ្តយ្យអូរចារដែលត្រូវបានគេលក់ឲ្យយទៅឈ្មួញធ្វើឯកជននិងជាកម្មសិទ្ទបុគ្គលដែលជាសាលារៀនរបស់រដ្ធត្រូវបានគេឃុបឃិតគ្នាយកទៅលក់អោយ ( សៅ ប៊ុនទិត្យ ) ភេទប្រុសកើតនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៧០ សញ្ញាតិខ្មែររស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ហើយប្រជាពលរដ្ធបានផ្ញាក់ផ្អើលនៅពេលតុលាកាបាត់ដំបងបានចេញសាក្រមមករដ្ធប្បវេណីលេខ៖ ១៥០ < ជ > ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦៖ រហូតមកដល់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧ : ដោយមានការសាងសង់របងទើបបងប្អូនប្រជាពលរដ្ធមានការងឿយឆ្ងល់់ហើយនាំគ្នាមកតវាដោយពួកគាត់មិនយល់។
មិនដឹងជានាក់ណាជានាក់លក់សាលាមតេ្តយ្យរបស់រដ្ធនោះទៅ ?
តាមការអោយដឹង: ពីប្រជាពលរដ្ធបានប្រាប់នាក់សារពត៏មានជាច្រើនអង្គភាពដែលនៅទីនោះថា :នាក់ទិញសាលាមតេ្តយ្យរបស់រដ្ធ មាន (សៅ ប៊ុនទិត្យ )គាត់បានប្រាប់នាក់តវានៅទីនោះថាគាត់ទិញអស់ទឹកប្រាក់ចនួន ( ១០ មីុនដូលា )ហើយបន្ទប់មកបងប្អូនប្រជពលរដ្ធបានសួរបន្តថា តើទិញពីនាក់ណាបងប្រុស ? លោក សៅ ប៊ុនទិត្យ បានឆ្លើយថាទិពីរដ្ធនៅពេលដែលដេញសួរច្រើនគាត់មិនបានប្រាប់ដល់ប្រជាពលរដ្ធទេ៕
សូមបីតែលោកនាយកសាលាលោកឈ្មោះ ថ្លាង លឹមម៉ុងក៌គាត់មិនដឹងដែរព្រមលោកចៅសង្កាត់ក៌មិនបានដឹងដែល។ ដូច្នោះបងប្អូនប្រជាពលរដ្ធមានការងឿយឆ្ងល់យ៉ាងខ្លាំងចំពោៈបញ្ហា។ ដូច្នេះនៅចុងបញ្ចប់បងប្អូនប្រជាពលរដ្ធសំណូមពរទៅរាជរដ្ធភិបាលមេត្តាត្រួតពិនិត្យរាល់អំពើមិនគម្បីបៃបនិងនិងជួយរកភាពយុត្តិធម៌ជូនពួកគាត់ផងពួកគាត់ចង់បានសាលាមតេ្តយ្យនេះមកវិញដើម្បីរក្សាទុកអោយកូនចៅរៀនសូត្រនិងទុកជាសម្បត្តិរដ្ធវិញតែប៉ុណ្ណោះ។
សូមសម្តេច ( ហ៊ុន សែន ) មេត្តាជួយរកយុត្តិធម៌ជូនពួកយើងខ្ញុំដែលជាប្រជាពលរដ្ធកំពុងរងគ្រោះផងខ្ញុំសង្ឃឹមថា :សម្តេចនិងសំរួលដោយក្តីអនុគ្រោះ៕