MENU
គណបក្សសង្រ្គោះជាតិ គ្រោងធ្វើមហាសន្និបាតបក្សលើកទី ២នៅថ្ងៃទី ២៦ខែមីនា ឆ្នាំ២០១៦
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១៣ មីនា ២០១៦, ១៧:៣២ | ៩៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ឯកឧត្តមកឹម សុខាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ​បាន​ប្រកាស​និង​ចេញ​​លិខិត​អញ្ជើញថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ​នៅទាំង​ប្រទេស២៥​ខេត្ត​ រាជធានី មកចូល រួម ​មហាស​ន្និ​បាត​បក្សថ្នាក់ជាតិលើកទី២នៅថ្ងៃទី២៦​ខែ​មីនា​ឆ្នាំ​២០១៦​ខាង​​មុខនេះ។

យោងតាមព័ត៌មានពីបណ្តាញទំនាក់ទងសង្គមរបស់ ឯកឧត្តមកឹម សុខាបានបញ្ជាក់ថាយោង ​​​​តាមលក្ខន្ដិកៈ​គណបក្សសង្គ្រោះជាតិត្រូវប្រារព្ធធ្វើសមាជគណបក្សរៀងរាល់៥ឆ្នាំ ម្ដង ដែល​​​​សមាជ​លើក​ដំបូង​បានប្រារព្ធធ្វើនៅឆ្នាំ២០១២ហើយសមាជលើកទី២​នឹងប្រារព្ធធ្វើនៅ​ឆ្នាំ​២០១៧​។

ឯកឧត្តមកឹម សុខា​បានសរសេរដានៅ​ចន្លោះ​សមាជនីមួយៗគណបក្សសង្គ្រោះ​ជាតិ​ត្រូវ​ប្រារព្ធធ្វើសន្និបាត​ក្រុមប្រឹក្សាជាតិជា​រៀងរាល់​២ឆ្នាំម្ដង។​សន្និបាតក្រុមប្រឹក្សាជាតិលើកទី១​បាន​ប្រា​រព្ធ​​ធ្វើនៅឆ្នាំ២០១៤ហើយ​សន្និ​បាត​ក្រុមប្រឹក្សា​ជាតិលើកទី២​នឹងត្រូវប្រារព្ធ​ធ្វើនៅ​ឆ្នាំ​២០១៦​នេះ។

ឯកឧត្តមប្រធានស្តីទីបានព្ជាក់ថា៖”​ដូច្នេះក្នុងនាមគណបក្សសង្គ្រោះជាតិខ្ញុំកឹម​សុខាប្រ​ធាន​​​​ស្ដីទីគណបក្សសង្គ្រោះជាតិសូមគោរព​អញ្ជើញសមាជិក-សមាជិកាក្រុ​មប្រឹក្សា​ជាតិ​ទូទាំង​២៥​រាជធានី-ខេត្តនិង​សាខាគណបក្ស​នៅក្រៅ​ប្រទេសចូលរួមសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅ​​​ថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦នៅរាជ​ធានី​ភ្នំពេញដែលមានលិខិតអញ្ជើញជូនភ្ជាប់​មក​ជា​មួយ​នេះ​”។

ឯកឧត្តមប្រធានស្តីទីបានបញ្ជាក់ថាសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ថ្ងៃទី២៧ខែកក្កដាឆ្នាំ​២០១៤​។នៅ​ពេល​នេះ​លិខិតអញ្ជើញ​សមាជិក-សមាជិកាក្រុមប្រឹក្សាជាតិទូទាំង២៥រាជធានី​ខេត្ត​​ មាន២៥​និង​លិខិត​​អញ្ជើញតែដាក់​ខេត្តកំ​ពង់​ចាមជាតំណាងលិខិតអញ្ជើញសមាជិក-សមា​ជិកា នៃ​សាខា​គណបក្សនៅក្រៅប្រទេសត្រូវបានផ្សាយកាលពីថ្ងៃទី១០​មីនាឆ្នាំ២០១៦នេះ។

ដោយឡែកេកឧត្តមសម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិបានសរសេរនៅលើបណ្ាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១២​ខែមីនាថា៖”​នៅថ្ងៃ ១៥ មិនា ២០១៦ ខាងមុខនេះ ជា​ខួបទី៥ នៃថ្ងៃដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបណ្តេញខ្ញុំពីរដ្ឋសភា បន្ទាប់​ពី​ខ្ញុំ​បានត្រូវតុលាការអាយ៉ង កាត់ទោសឲ្យខ្ញុំជាប់ពន្ធនាគារ១២ ឆ្នាំ ដោយសារខ្ញុំបានដកបង្គោល ដែល​បរទេសឈ្លានពាន បានចូលមកបោះក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិកោះក្បានកណ្តាល ឃុំ​សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៨”។

ឯកឧត្តមសម រង្ស៊ីបានសរសេរថា៖​បង្គោលនោះគ្រាន់តែជាបង្គោលតម្រុយប៉ុណ្ណោះ ដែល​​​​​បរទេស​យកមកជន្លយើងដើម្បីបំភ័យប្រជាពលរដ្ឋខ្មែរ ដែលរស់​នៅតាម​ដង​ព្រំប្រទល់ដែន។ បើ​យើងមិនប្រតិកម្ម បង្គោលតម្រុយនោះ នឹងក្លាយទៅជាបង្គោលស្ថាពរ ដូចនៅតំបន់ជាច្រើន តាម​ដងព្រំប្រទល់ដែនជាមួយប្រទេសវៀតណាម ប្រវែងជាង ១២០០ គីឡូម៉ែត្រ។

ឯកឧត្តមសម រសង្ស៊ី៖”​តែដោយសារខ្ញុំបានធ្វើឲ្យមតិជាតិនិងអន្តរជាតិ ផ្អើល​នៅកន្លែង​ដែល​ខ្ញុំបានដកបង្គោលនោះ ទឹកដីខ្មែរនៅតំបន់នោះ នៅតែគ្រប់គ្រងដោយជនជាតិខ្មែរដដែល ហើយដីស្រែកសិករខ្មែរនៅទីនោះ នៅតែជាទឹក ប្រទេសកម្ពុជាដដែល។​ចម្លែក​ណាស់​នៅ​ប្រទេស​កម្ពុជាសព្វថ្ងៃអ្នកការពារទឹកដី ត្រូវគេតាមចាប់ដាក់គុក តែអ្នកធ្វើឲ្យបាត់បង់ទឹកដី ធ្វើ​ព្រងើយទៅវិញ”​។

Tags:
  • គណបក្សសង្រ្គោះជាតិ
  • មហាសន្និបាត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥