MENU
គណបក្សសង្គ្រោះជាតិ ថ្កោលទោសចំពោះការចាប់ខ្លួនឯកឧត្តម អ៊ុំ សំអាន ជាការរំលោភរដ្ឋធម្មនុញ្ញ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១២ មេសា ២០១៦, ១៦:១៧ | ៥១១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ឯកឧត្តម សុន ឆ័យ តំណាងរាស្រ្តគណបក្សគណបក្សសង្រ្គោះជាតិបាន​មាន​ប្រសាសន៍សិទ្ធិរបស់អ្នក​តំណាងរាស្រ្តគ្រប់រូបមិន​ត្រូវបានរំលោភ​បំពាន់នោះទេ។​ការ​លើក​ឡើងរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានធ្វើឡើងនៅក្នុងសន្និសីទកាសែតនៅស្នាក់ការគណបក្សសង្រ្គោះជាតិបន្ទាប់ពីមានការចាប់ខ្លួនឯកឧត្តម អ៊ុំ សំអាន។

 ឯកឧត្តម សុន ឆ័យបានថ្លែងថានៅពេលណាអ្នកតំណាងរាស្រ្តរូបណាធ្វើឲ្យប៉ះពាល់ដែលមានការចោទពីគណបក្សកាន់នោះយើងនឹងរកដោះស្រាយដោយកែលម្អអ្នកតំណាងរាស្រ្តរបស់យើង។ឯកឧត្តមបានលើកឡើងថាគណបក្សសង្រ្គោះនិងគណបក្សប្រជាជនកម្ពុជាធ្លាប់បានជួបគ្នាច្រើនដើម្បីដោះស្រាយអ្វីដែលបានលើកឡើងដោយគណៈកម្មការចំពោះកិច្ចនៃគណបក្សទាំងពីរក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេងនិងឯកឧត្តមកឹម សុខា។

 ឯកឧត្តម សុន ឆ័យបានមានប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍ថា”ប្រទេសកម្ពុជាមិនអាចបែកបាក់បានទេ”។ឯកឧត្តុម បានបញ្ជាក់ថាតែពេលនេះបែរហាក់បីដូចជា”ប៉ះដៃយកដៃប៉ះជើង”ដែលឯកឧត្តមចង់បញ្ជាក់ពីការចាប់ខ្លួនអ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំងនៅតែកើតមានបន្តបន្ទាប់។

 ឯកឧត្តម សុន ឆ័យបានមានប្រសាសន៍គណបក្សសង្រ្គោះជាតិបានបញ្ជាក់យ៉ាងច្បាស់ពីជំហរម៉ឺងមាត់ពីការបន្តវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជាតិ ហើយសង្ឃឹមថាបញ្ចប់ករណីឯកឧត្តម អ៊ុំសំអាន ក៍ដូចជាការដោះលែងអ្នកជាប់ពន្ធនាគារទាំង១៥រូប​។វាអាចជួយបង្ក​ដល់​បរិយា​កាសថ្មីមួយ ដើម្បីតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលនៃ​ប្រទេសកម្ពុជាទាំងមូលគិតពី​រឿង​ជាតិ​ចៀស​​វាងការគិតតែពីការឈ្លោះប្រកែកគ្នា។

 ឯកឧត្តម សុន ឆ័យបានបញ្ជាក់ថា៖គណបក្សសង្រ្គោះបានរៀបចំនីតិវិធីថ្មីរបស់ខ្លួនដើម្បីកុំឲ្យមានការយល់ខុស និងរហូតដល់មានការអនុវត្តខុសរបស់សមាជិកគណបក្សសង្រ្គោះជាតិ។គណបក្សសង្រ្គោះបានរៀបចំក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សដើម្បីធ្វើការងារដើម្បីដោះស្រាយបញ្ហាជូនប្រជារាស្រ្តនិងជាតិឲ្យអស់ពីសមត្ថភាពនិងចៀសវាងការមន្ទិលសង្ស័យរវាងគណបក្សទាំងពីរដែលមានអាសនៈក្នុងសភា។

ឯកឧត្តម សុន ឆ័យបានអះអាងថាគណបក្សសង្រ្គោះជាតិមិនយកបញ្ហាព្រំដែនធ្វើអាជីវកម្មនយោបាយនោះទេ។វាជាបញ្ហាជាតិទាំងអស់គ្នានេះជាកាពតព្វកិច្ចរបស់ ពលរដ្ឋគ្រប់​រូប​ដែល​បាន​កើតមកជាខ្មែរមានកាតព្វកិច្ចការពារបូរណ៌ភាពទឹកដី ជាតិរបស់ខ្លួន​ដែលខ្លួនកំពុងរស់នៅ។​ក្នុងនាមជាអ្នកតំណាងត្រូវបំពេញកាតព្វកិច្ចដើម្បីជាតិនិងប្រជារាស្រ្តតែត្រូវពិភាក្សាជាមួយគណបក្សកាន់អំណាចគឺប្រកាន់លើវប្បធម៌សន្ទនា បែរមានការធ្វើទៅមានការជ្រុលគួរតែមានការយោគយល់មិនត្រូវប្រើសកម្មភាពចាប់ចងបែបនេះទេ។

 ឯកឧត្តមសុនឆ័យបានថ្លែងថា៖ឯកឧត្តមមិនអាចទៅបញ្ជាអ្នកតំណាងរាស្រ្តណាម្នាក់នោះទេនេះជាសិទ្ធិក្នុងការបញ្ចេញមតិរបស់អ្នកតំណារាស្រ្ត។តែមានចំណុចខ្លះរបស់អ្នកតំណាងរាស្រ្តត្រូវសម្រួល។មានការងារខ្លះមិនត្រូវបង្កការឈឺចាប់ព្រោះការចាប់ខ្លួនអ្នកតំណាងបែបនេះវាបង្កឲ្យមានការឈឺក្នុងករណីដែលសមាជិកសភាបំពេញតួនាទីរបស់គាត់បែរជាត្រូវចាប់ខ្លួនបែបនេះមិនអាចទទួលយកបានទេ៕

Tags:
  • គណបក្សសង្រ្គោះជាតិ
  • ឯកឧត្តម អ៊ុំ សំអាន
  • រដ្ឋធម្មនុញ្ញ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥