រាជធានីភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦នេះ សាលាខណ្ឌច្បារអំពៅបានបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ លើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សា ក្រោមវត្តមានលោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកអ៊ាង ស៊ីផាន អភិបាល នៃគណះអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីមន្ត្រីចំណុះជំនាញ មន្ត្រីនគរបាល អាវុធហត្ថចៅសង្កាត់ទាំង៨ និងសមាជិកសមាជិការចំណុះអោយក្រុមប្រឹក្សាខណ្ឌជាច្រើនរូបទៀតផងដែរ ។
ជាកិច្ចចាប់ផ្តើម លោកហួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឡើងអានរបាយការណ៍មួយចំនួន ដែលរដ្ឋបាលខណ្ឌសម្រេចបាន ទាំងចំណុចល្អ និងចំណុចខ្វះខាត ក្នុងកំឡុងពេលកន្លងទៅ ៕