MENU
ឆេះរថយន្ត៤គ្រឿងនិងរបួសមនុស្សម្នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាស់ នៅប្រទេសថៃ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី៣១ សីហា ២០១៦, ១២:០៨ | ៣៩៧ ដង | ចុចបញ្ចេញមតិ (០)

ប្រទេសថៃ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ដែរ ដែលបានរងរបួស  ព្រមទាំងឆេះរថយន្តចំនួន៤គ្រឿង  ខណៈដែលមានការផ្ទុះធុងហ្គាស់ជាច្រើនធុងនៅកណ្តាលទ្រូងផ្លូវដោយសារតែការធ្វេសប្រហែសរបស់អ្នកដឹកធុងហ្គាស់ដើម្បីដើរចែកចាយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទី  ថ្ងៃទី៣០  ខែសីហាឆ្នាំ២០១៦  នៅលើកំណាត់ផ្លូវ ថៃរ៉ាត  ខាងមុខច្រកចូលផ្សារវង់សៈកននាទីក្រុងបាងកកប្រទេសថៃ ជិតសាលារៀនអន្តរជាតិឃូខុត ។

តាមរបាយការណ៍ពីទីនោះបានអោយដឹងថា នៅមុនពេលកើតហេតុគឺមានរថយន្តកូរេ ប្រភេទកង់៦ មួយគ្រឿងបានដឹកធុងហ្គាស់ពេញដើម្បីដើរចែកចាយតាមអាហារដ្ឋាននិងភោជនីយដ្ឋាន  ។ ដោយសារតែល្បឿនលឿនផង ហើយផ្លូវមានលក្ខណៈកោងផងធ្វើអោយរថយន្តនោះក្រឡាប់នៅកណ្តាលផ្លូវតែម្តង ដោយបានធ្វើអោយធុងហ្គាស់ទាំងអស់ដែលនៅលើរថយន្ត បានធ្លាក់រមៀលពេញផ្លូវ ចៃដន្យគឺមានរថយន្តមកពីក្រោយបានបុកទៅលើធុងហ្គាស់នោះ  ធ្វើអោយផ្ទុះតែម្តងព្រមទាំងមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ  ដោយបានឆាបឆេះទៅលើរថយន្តដទៃទៀតអស់ចំនួន៤គ្រឿងហើយក៏បានបង្កអោយមានមនុស្សម្នាក់រងរបួសផងដែរ ដែលជាអ្នកបើករថយន្តដឹកហ្គាស់នោះតែម្តង ។

នៅវេលាម៉ោង១១  នាថ្ងៃដដែល  ទើបគេសង្គេតឃើញមានក្រុមពន្លត់អគ្គីភ័យបានចុះទៅដល់ ដោយបានទប់ស្កាត់មិនអោយភ្លើងនេះរាលដាលទៅកន្លែងផ្សេងទៀតគឺបានទប់ស្កាត់រលត់ទាំងស្រុង  បន្ទាប់ពីមានការកកស្ទះចរាចរណ៍អស់រយៈពេលមួយម៉ោងពេញ ៕

Tags:
  • រថយន្ត
  • របួស
  • ផ្ទុះហ្គាស់
  • ប្រទេសថៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥