![]() |
MENU
|

កាលពីថ្ងៃតី២២ខែសីហា អីរ៉ងបានផ្អាក់ឲ្យយន្តហោះរុស្ស៊ីប្រើប្រាស់ទីតាំងទ័ពអាកាសរបស់ខ្លួនក្នុងការវាយប្រហារទៅលើក្រុមIS នៅក្នុងប្រទេសស៊ីរី ។
ការសម្រេចខាងលើភ្លាមៗរបស់អីរ៉ង ក្រោយពេលដែលរុស្ស៊ីបានទម្លាយព័ត៌មានថាយន្តហោះរុស្ស៊ីហោះហើរចេញពីប្រទេសអីរ៉ងទៅវាយប្រហារទៅលើគោលដៅក្រុមភេរវករ។ ការប្រកាសនោះកើតឡើងក្រោយពេលដែលមេទ័ពជាន់ខ្ពស់អីរ៉ងមួយរូបបានថ្កោលទោស រុស្ស៊ីថាបានទម្លាយរឿងសម្ងាត់ ដែលជាការក្បថទំនុកចិត្តរបស់អីរ៉ង ។ទាំងនោះហើយទើបអីរ៉ងឲ្យរុស្ស៊ីបញ្ឈប់ការប្រើប្រាស់ទីតាំងយោធារបស់ខ្លួន ដែលជាការឆ្លើយតបទៅនឹងការមិនរក្សាពាក្យសន្យា។
អីរ៉ងនិងរុស្ស៊ីជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកបាសាអាលអាសាដ។ ប៉ុន្តែទីក្រុងតេអេរ៉ង មានការប្រុងប្រយ័ត្ន និងរក្សាការសម្ងាត់ជានិច្ចនៅក្នុងសកម្មភាពជ្រៀតជ្រេកនៅក្នុងសង្គ្រាមប្រទេសស៊ីរី។ ការដែលបែកធ្លាយរឿងរុស្ស៊ីប្រើប្រាស់ទីតាំងរបស់អីរ៉ងក្នុងការវាយប្រហារនោះ គឺជារឿងអាក្រក់មួយសម្រាប់អីរ៉ង ដោយសារតែតាមរដ្ឋធម្មនុញ្ញ អីរ៉ងមិនអនុញ្ញាត្តិឲ្យបរទេសប្រើប្រាស់ទីតាំងយោធារបស់ខ្លួនក្នុងការវាយប្រហារទៅលើប្រទេសណាមួយនោះឡើយ។ទាំងនោះហើយជាមូលហេតុដែលទីក្រុងតេអេរ៉ងមានអារម្ភថារុស្ស៊ីកំពុងតែក្បថសេចក្តីទុកចិត្ត ដោយទម្លាយរឿងខាងលើជាសាធារណ។
ក្នុងពេលជាមួយគ្នានេះសារព័ត៌មានរុស្ស៊ីបានផ្សាយថា ការដែលរុស្ស៊ីអាចប្រើប្រាស់ទីតាំងទ័ពអាកាសរបស់អីរ៉ងបាន គឺជាសញ្ញាវជ្ជមានមួយនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រើសើពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកទុលពេលនេះគ្មានប្រទេសណាមួយប្រើប្រាស់ទីតាំងយោធារបស់អីរ៉ងសម្រាប់វាយប្រហារប្រទេសផ្សេងឡើយ។
ចំណែកកម្លាំងទាហានរុស្ស៊ីវិញបានបញ្ចាក់ថា រុស្ស៊ីបានបំពេញភារកិច្ចរបស់ខ្លួនរួចរាល់ ដូច្នេះហើយត្រូវតែចាកចេញពីប្រទេសអីរ៉ង។ ទាំងនោះបង្ហាញយ៉ាងច្បាសថា ប្រទេសទាំងពីមានការប្រកាសផ្ទុយគ្នា ដែលជាសញ្ញានៃការបែកបាក់ទំនាក់ទំនង។
អីរ៉ងគឺជាប្រទសមហាអំណាចមួយនៅក្នុងតំបន់មជ្ឈឹមបូព៌ា ហើយអីរ៉ងក៏ជាប្រទេសដែលផលិតបានអាវុធទំនើបៗជាច្រើនដោយខ្លួនឯង មិនចាំបាច់ទិញអាវុធពីបរទេសនោះឡើយ។ កន្លងមកអីរ៉ងផលិតបានយន្តហោះសើបការវាយលុកគ្មានមនុស្សបើក ។ នៅពេលនេះអ៊ីរ៉ងទើបតែបានបង្ហាញកាំជ្រួចមីស៊ីលការពារផលិតដោយបច្ចេកវិទ្យាអីរ៉ងផ្ទាល់ទៀត គឺជាជំហានរីកចំរើនយ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្មការពារជាតិ ក្រោយអីរ៉ងរួចផុតពីទណ្ឌកម្ម សេដ្ឋកិច្ច។ ការលុបចោលទណ្ឌកម្មនោះជួយឲ្យអីរ៉ងនាំប្រេងទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក មានអីរ៉ុប អាស៊ី ក្នុងនោះមានឥណ្ឌាជាដើម ។ទាំងនោះជាកតាសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងអាវុធការពារជាតិ៕


