![]() |
MENU
|

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ទោជា គឹមសាន ស្នងការរងជាប្រធានការិយាល័យកណ្ដាលនគរបាលអន្តោប្រវេសន៍តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបនិងលោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប បានដឹកនាំកម្លាំងនគរបាលនៅក្រោមឱវាទចុះទៅពិនិត្យនិងរៀបចំទីស្នាក់ការការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាបរួមទាំងឧបករណ៍សំរាប់បំរើការងារអន្តោប្រវេសន៍ ការណូត១គ្រឿងដែលមានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប។
ដែលទីស្នាក់ការនិងឧបករណ៍បំរើការងារខាងលើនេះដោយមានការជួយឧបត្ថមគាំទ្រជាថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណអភិបាលខេត្តសៀមរាបនិងលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបផងដែរ។
ការបង្កើតឲ្យមានទីស្នាក់ការនិងធ្វើការរៀបចំឡើងនេះក្នុងគោលបំណងគឺសំរាប់ឲ្យកម្លាំងនគរបាលជំនាញធ្វើការងារគ្រប់គ្រងរដ្ឋបាលចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ជាពិសេសជនបរទេសដែលមកប្រកបមុខរបរទស្សនាកម្សាន្តច្រើនជាងគេនៅក្នុងភូមិទី៧ សង្កាត់ចុងឃ្នៀសនេះតែម្តង។
ក្នុងឱកាសនោះលោកវរសេនីយ៍ទោជា គឹមសាន ស្នងការរង ជាប្រធានការិយាល័យកណ្ដាលនគរបាលអន្តោប្រវេសន៍បានធ្វើការផ្ដាំផ្ញើរដល់កម្លាំងនគរបាលជំនាញទាំងអស់ ដែលប្រចាំការនៅទីស្នាក់ការនេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅដោយខុសច្បាប់មន្ថែមទៀត ហើយត្រូវធ្វើការរាយការណ៍ ជូនថ្នាក់ដឹកនាំឲ្យបានទាន់ពេលវេលា នៅពេលមានបទល្មើសអ្វីមួយកើតឡើងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងដើម្បីឲ្យថ្នាក់ដឹកនាំមានវិធានការណ៍ក្នុងការចុះជួយដោះស្រាយរាល់បញ្ហាដែលកើតមាន។


