MENU
លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៦ មីនា ២០១៧, ០៨:៤៦ | ៤៥៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តពោធិ៍សាត់៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ សហការជាមួយក្រុមវេជ្ជសាស្ត្រភូមិភាគ៥ ជាង៣០នាក់ ដឹកនាំដោយ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃនេះដោយផ្តោតសំខាន់ទៅលើជំងឺភ្នែកឡើងបាយ ជំងឺភ្នែកកន្ទុយថ្លែន មាត់ធ្មេញ អេកូសាស្ត្រ និងប្រភេទជំងឺទូទៅព្រមទាំងការវះកាត់ទ្រង់ទ្រាយតូច ដែលធ្វើឡើងនៅទីបញ្ជាការកងល្បាតទី៦ នៃកងការពារព្រំដែនលេខ៥០១ ចំណុះយោធភូមិភាគ៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ដោយបានការចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត អាជ្ញាធរស្រុកនាយទាហាន នាយទាហានរងនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកជំទាវ ហ៊ុន ម៉ាណា បានបញ្ជាក់ថា សកម្មភាពលើកនេះ មួយផ្នែកគឺជាយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យក្រុមវេជ្ជសាស្ត្រ ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំថ្មដា។ លោកជំទាវ ហ៊ុន ម៉ាណា បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចំណាយពេលវេលា ចុះពិនិត្យព្យាបាលនិងវះកាត់ជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅពេលនេះ។             

ប្រជាពលរដ្ឋដែលបានទទួលការពិនិត្យនិងព្យាបាល ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះ សកម្មភាពមនុស្សធម៌របស់ក្រុមវេជ្ជសាស្ត្រសម្តេចតេជោនិងបានទទួលអាហារសម្រន់សម្រាប់ទទួលទានក្នុងការរង់ចាំការពិនិត្យ និងព្យាបាលផងដែរ៕

Tags:
  • ហ៊ុន ម៉ាណា
  • វេជ្ជសាស្ត្រ
  • ពិនិត្យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥