![]() |
MENU
|

ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍បានបញ្ជាក់ថាកម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យឃ្លាំងស្តប់ទំនិញ៣កន្លែងរកឃើញភេជ្ជៈអ៊ីជីតាន់ចំនួន៥០កេសតាមបណ្តឹងក្រុមហ៊ុនដែលធ្វើនៅថ្ងៃទី០៣ខែមីនាឆ្នាំ២០១៧ស្ថិតក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
យោងតាមលោកវរះសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា តំណាងក្រុមហ៊ុនភេជ្ជៈអ៊ីជីតាន់និងមេធាវីរួមជមួយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយជ័យសហការជាមួយកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងនិងខេត្តប្រមាណជាង២០នាក់បានអនុវត្តន៍តាមបណ្តឹងក្រុមហ៊ុនភេជ្ជៈអ៊ីជីតាន់ចុះពិនិត្យឃ្លាំងស្តប់ទំនិញចំនួន៣កន្លែងដែលស្ថិតក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា នៅពេលចុះពិនិត្យឃ្លាំងចំនួន៣កន្លែងមាន២កន្លែងជារបស់ភរិយ៉ាលោក ស៊ីវ សុជាតិ អធិការនគបាលក្រុងសិរីសោភ័ណដែលរកឃើញភេជ្ជអ៊ីជីតាន់ចំនួន៥០កេសដែលមិនមែនជារបស់ក្រុមហ៊ុនភេជ្ជៈអ៊ីជីតាន់ត្រូវបានប្រមូលចេញពីរថយន្តដើម្បីចាត់ការតាមច្បាប់ដែលចោទប្រកាន់ពីរំលោភកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនភេជ្ជៈអ៊ីជីតាន់។
គួរបញ្ជាក់ថា នៅពេលសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងនិងលោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងកម្លាំងនគបាលជំនាញគឺឃើញថា ការចុះពិនិត្យរកភេជ្ជះអ៊ីជីតាន់ក្នុងឃ្លាំងចំនួន៣កន្លែងឃើញ២កន្លែងរបស់ភរិយាអធិការនគរបាលក្រុងសិរីសោភ័ណបានជជែកយ៉ាងតឹងរឹងសសៃករដាក់កម្លាំងសមត្ថកិច្ចចម្រុះដូចជាមិនរារាំងនិងរំខានដល់កម្លាំងចម្រុះដែលកំពុងអនុវត្តន៍ការងារ។
សមត្ថកិច្ចបានអះអាងថាស្ត្រីម្នាក់ដែលគេបានស្គាល់ជាភរិយាអធិការនគរបាលក្រុងសិរីសោភ័ណបានចុះពីរថយន្តសេរីទំនើបហើយដើរតម្រង់ឃ្លាំងដែលសមត្តកិច្ចកំពុងធ្វើការងារបាននិយាយទៅកាន់សមត្តកិច្ចខ្លាំងៗថា៖សមត្តកិច្ចដែលចុះពិនិត្យឃ្លាំងរបស់គាត់ប្រើប្រាស់កម្លាំងដូចជាចុះមកបង្ក្រាបបទល្មើសគ្រឿងញៀនប៉ះពាល់ដល់កេត្តិយសគាត់។
ស្រ្តីដដែលបានលើកឡើងថា ព្រោះរកឃើញភេជ្ជះអ៊ីជីតាន់ចំនួន៥០កេសក្នុងឃ្លាំងរបស់គាត់ដែលចោទថា៖រំលោភកម្មសិទ្ធបញ្ញានោះតំលៃវាមិនប៉ុន្មាននោះទេសំខាន់គឺកេត្តិយសរបស់។ភេជ្ជះអ៊ីជីតាន់៥០កេសដែលរកឃើញក្នុងរថយន្តក្នុងឃ្លាំងរបស់គាត់នេះគឺកូនចៅគាត់ប្រាប់ថា៖គេដឹកមកពីថៃតាមច្រកឡែមខេត្តបាត់ដំបងនាំយកមកអោយគាត់អត់បានដឹងទេថា៖គ្មានច្បាប់នោះ។
លោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ការចុះពិនិត្យទំនិញក្នុងឃ្លាំងចំនួន៣កន្លែងក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណនេះតាមបណ្តឹងក្រុមហ៊ុនភេជ្ជះអ៊ីជីតាន់បានប្តឹងថា មានលួចស្តប់ភេជ្ជះអ៊ីជីតាន់ដែលនាំចូលពីប្រទេសថៃយកមកស្តប់លក់ដែលប៉ះពាល់កម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនភេជ្ជះអ៊ីជីតាន់។
លោកបានបញ្ជាក់ថា នៅពេលចុះពិនិត្យរកទំនិញចំនួន៣មានឃ្លាំង១កន្លែងរកឃើញភេជ្ជះអ៊ីជីតាន់ចំនួន៥០កេសដែលឈ្មួញនាំចូលពីប្រទេសថៃដែលដាក់រំលោភកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនភេជ្ជះអ៊ីជីតាន់។ក្រោយពេលរកឃើញភេជ្ជះអ៊ីជីតាន់ចំនួន៥កេសរំលោភកម្មសិទ្ធបញ្ញាត្រូវបានសមត្តកិច្ចចម្រុះចាត់ការតាមច្បាប់៕


