រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយប្រជាពលរដ្ឋ បានប្រទះឃើញសពក្មេងស្រីម្នាក់ ទាំងអាក្រាតកាយ តាមជួរមាត់ទន្លេ ខាងក្រោយ វត្តចាក់អង្រែក្រោម ចំនុចក្រុមទី៣៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹង ថា ក្រោយការធ្វើកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេស បានសន្និដ្ឋានទៅលើសពជាក្មេងស្រីរងគ្រោះ ត្រូវជនដៃដល់រំលោភហើយសម្លាប់ចោល តែម្តង។
លោកអធិការខណ្ឌបានអោយដឹងទៀតថា ករណីរំលោភសំលាប់ក្មេងស្រី រងគ្រោះឈ្មោះស្រី ពៅ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ស្រុកកំចាយមារខេត្តព្រៃវែង ។ រីឯម្តាយឈ្មោះ ជួប សារី អាយុ៣៥ឆ្នាំ មុខរបរលក់កាហ្វេ.ស្នាក់នៅស្រុកកំចាយមា ខេត្តព្រៃវែង ។ មុនពេលកើតហេតុខ្លួនបានពីរនាក់ម្តាយនិងកូនមកលេងផ្ទះបងប្អូន នៅចំនុចកើតហេតុខាងលើ ហើយក្រោយមកក៏បានបាត់កូន បង្កអោយមានការភ្ញាក់ផ្អើលដល់ជិតខាងនំាគ្នាដើររកក៏ប្រទះឃើញកូនស្រីស្លាប់នៅមាត់ទឹកទន្លេដោយអាក្រាធកាយផ្នែកខាងក្រោម។
សូមបញ្ជាក់ថា ក្រោយការធ្វកោសល្យវិច្ច័យ ពីសំណាក់សមត្ថកិច្ចជំនាញរួចមក ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តនិតិវិធីស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាឃាតករដ៏ឃោរឃៅនេះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕