រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាជំនុំជំរះនៅព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៧បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យឹម ហួរ ភេទប្រុស អាយុ៤៧ឆ្នាំដាក់ពន្ធនាគារ១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទៈ រំលោភសេពសន្ទវ: (ម្តាយរហូតបានសម្រេច)។
សូមជម្រាបថានាពេលសវនាការ ជនជាប់ចោទឈ្មោះ យឹម ហួរ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសារភាពថាខ្លួនពិតជាបានរំលោភម្តាយពិតមែន ដោយពេលនោះខ្លួនស្រវឹង ហើយបញ្ជាក់ថាខ្លួនពីមុនក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនដែរ។
ជនរងគ្រោះជាម្តាយបង្កើត អាយុ៦០ឆ្នាំ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងឆ្នាំ ២០១០ មកម្លេះ។ ប៉ុន្តែដោយសារជនត្រូវចោទមិនរាងចាល និង មិនព្រមកែខ្លួន ថែមទាំងអុកឡុក គំរាមកំហែង ក្នុងក្រុមគ្រួសារ ទើបត្រូវសាច់ញាតិ និងម្តាយបង្កើតសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ តុលា ២០១៦ ។