រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០១៧ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊ លីនណា និងតំណាងអយ្យការលោកស្រី ស៊ឺ វណ្ណនី បានលើកយកសំណុំរឿងរំលោភសេពសន្ទវ: (ម្តាយបង្កើត)មកបើកសវនាការ។
ជនត្រូវចោទឈ្មោះ យឹម ហួរ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសារភាពថាខ្លួនពិតជាបានរំលោភម្តាយពិតមែន ដោយសារពេលនោះខ្លួនស្រវឹង ហើយមិនបានដឹងថាជាម្តាយ ហើយពីមុនខ្លួនក៏ធ្លាប់ ប្រើប្រាស់គ្រឿង ញៀនដែល។
ជនរងគ្រោះជាម្តាយបង្កើត អាយុ៦០ឆ្នាំ ដែលហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងឆ្នាំ ២០និង១០ មកម្លេះ ។ ប៉ុន្តែដោយសារជនត្រូវចោទមិនរាងចាល និង មិនព្រមកែខ្លួន ថែមទាំងអុកឡុក គំរាមកំហែង ក្នុងក្រុមគ្រួសារ ទើបត្រូវសាច់ញាតិ និងម្តាយបង្កើតសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ តុលា ២០១៦ ។
ទោះជាយ៉ាងណារឿងក្តីកូនបង្កើតផឹកស្រា និងប្រើប្រាស់គ្រឿងញៀន ដែលស្រវឹងភ្លេចខ្លួនច្រឡំ រំលោភសេពសន្ទវ:ម្តាយបង្កើតរហូតបានសម្រេចលោកស្រីចៅក្រមបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ ២០១៧ ខាងមុខ ៕