MENU
|
ខេត្តប៉ៃលិន ៖ សមត្ថកិច្ចបាននិយាយនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៧ថា ស្រ្តីម្នាក់ត្រូវគេស្គាល់ថា ជាបុគ្គលិកកាស៊ីណូត្រូវបានជនជាតិថៃម្នាក់ ដើរទៅគោះទ្វារបន្ទប់ជួលរបស់ខ្លួន ទាំងព្រឹកព្រលឹម ដោយល្បួងថា យកនាឡិកា១ខ្សែទៅលក់ជូននាងពាក់។លុះបើកទ្វារបន្ទប់ភ្លាម ស្រាប់តែចូលទៅច្របាច់ក. គម្រាមសម្លាប់ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។ ក្រោយពេលកើតហេតុភ្លាមៗ នារីរងគ្រោះប្រញាប់ទូរស័ព្ទទៅនគរបាលប៉ុស្តិ៍ស្ទឹងកាច់ ឱ្យចាប់ឃាត់ខ្លួន យកទៅផ្តន្ទាទោសតែម្តង ។
សមត្ថកិច្ចហេតុការណ៍ ចាប់រំលោភនារីរងគ្រោះ ជាបុគ្គលិកកាស៊ីណូ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោក ញ៉ឹក ថុល អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា នារីរងគ្រោះមាន ឈ្មោះ គ.ម ប.ផ អាយុ៣៥ឆ្នាំ ជាបុគ្គលិកាស៊ីណូ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ ឆានុនកាន់ថៈផន ភេទប្រុស អាយ៣៩ឆ្នាំ ជាជនជាតិថៃ រស់នៅស្រុកប៉ោងណាំរ៉ន ខេត្តចន្ទ័បូរី ប្រទេសថៃ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានប្រើល្បិចដោយទៅគោះទ្វារបន្ទប់នារីរងគ្រោះទាំងព្រឹកព្រលឹម ដោយប្រាប់ថា រូបគេមាននាឡិកាស្រ ស់ស្អាតមួយខ្សែ ចង់លក់ឱ្យស្រ្តីរងគ្រោះប្រើប្រាស់ ក្នុងតម្លៃថោក ។ ពេលនោះនាងប្រាប់ថា អត់មានលុយទិញទេ ហើយជនសង្ស័យចេះតែគោះទ្វារម្តងហើយម្តងទៀត រហូតដល់ទ្រាំមិនបានក៏បើកទ្វារមើល ។ រំពេចនោះជនសង្ស័យបានស្ទុះទៅចាប់ច្របាច់កគម្រាមសម្លាប់ រួចធ្វើសកម្មភាពរំលោភ ទាំងកំរោលរហូតដល់បានសម្រេច ធ្វើឱ្យនាងមានរបួសយ៉ាងទំងន់ ។
លោកបញ្ជាក់ថា ជនសង្ស័យ បានសារភាពថា រូបគេបានធ្លាប់បានរួមភេទជាមួយស្រ្តីរងគ្រោះអស់រយៈពេល២ដង រួចមកហើយ ដោយត្រូវរ៉ូវគ្នាទាំងសងខាង ហើយនាងអត់ មានប្តឹងផ្តល់អ្វីនោះឡើយ ។ តែនៅព្រឹកថ្ងៃកើតហេតុ ដោយសារនាងអត់យល់ព្រម ហើយរូបគេបង្ខំចាប់រំលោភ ទើបធ្វើឱ្យនាងប្តឹងទៅនគរបាល ដើម្បីឱ្យចាប់ឃាត់ខ្លួនបែបនេះ ។
ចំណែកនារីរងគ្រោះ បានឱ្យដឹងថា រូបនាងបានមកធ្វើការនៅកាស៊ីណូខេត្តប៉ៃលិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនធ្លាប់ស្គាល់បុរសជនជាតិថៃម្នាក់ខាងលើនោះទេ ហើយក៏មិនធ្លាប់មានទំនាក់ទំនាងស្នេហាអ្វីនឹងគ្នាពីមុនមកដែរ ដោយគ្រាន់តែឃើញរូបគេជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់ជួលរបស់ខ្លួនប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលនៃអធិ ការស្រុកសាលាក្រៅ រៀចំសំនុំរឿងបញ្ជូនស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនឱ្យចាត់ការបន្ត ។ ចំណែកនារីរងគ្រោះ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីព្យាបាលមុ ខរបួស ។សូមបញ្ជាក់ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបង្ហើបឱ្យដឹងថា អាចពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនផងដែរ ៕