MENU
បាញ់សម្លាប់ជនជាតិចិនម្នាក់ នៅស្រុកកណ្តាលស្ទឹង មិនទាន់ដឹងមូលហេតុ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ សីហា ២០១៦, ០៨:២៧ | ១,០៧៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល៖  ជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញា ទំនងជាជនជាតិចិនត្រូវបានឃាតកនាំយកទៅបាញ់សម្លាប់ក្នុងថ្លុកឈាមក្នុងរោងយាមក្នុងភូមិយ៉ាងអាណោចអាធ័ម ។

កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី១០ សីហា ២០១៦ កន្លងទៅនេះបុរសម្នាក់ត្រូវបានជនដៃដល់នាំទៅបាញ់ចំសៀតថ្កាខាងឆ្វេងនិងក្រោមដោះខាងឆ្វេងស្លាប់ក្នុងរោងយាមក្បែររង្វង់មូលកសិករត្រកងស្រូវនៅចំណុចផ្លូវបែកជា៣ក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

នៅលើខ្លួនសាកសពគ្មានអត្តសញ្ញណប័ណ្ឌឬឯកសារសម្គាល់អ្វីឡើយហើយជនរងគ្រោះអាយុប្រមាណជាង៤០ឆ្នាំប្លាយ សម្បុរ សសក់ស្លូត ( ល្បាយអាចម៍ខ្លា ) ស្លៀកខោជើងវែងពណ៌ខ្មៅពាក់អាវក្រឡាការ៉ូដៃខ្លីពាក់ស្លៀកជើងប៊ូចងខ្សែពណ៌សូកូឡានិងពាក់នាឡិកាខ្សែស្បែកនៅដៃខាងឆ្វេង។

តាមការឱ្យដឹងពីអ្នកភូមិដែលមានទីលំនៅក្បែរកន្លែងកើតហេតុបានប្រាប់ថាកាលពីអំឡុងម៉ោង១២ថ្ងៃត្រង់គេឃើញមនុស្សប្រុស២នាក់ម្នាក់ទំនងជាជនជាតិចិន(ជនរងគ្រោះ) និងម្នាក់ទៀតខ្មែរបានជិះរថយន្តមួយគ្រឿងម៉ាកគារពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AK.7925 បើកចូលភូមិនិងមានបំណងចូលទៅក្នុងសាលាអនុវិទ្យាល័យព្រែករកាដែលនៅក្បែរកន្លែងកើតហេតុប្រមាណ១០០ម៉ែត្រ។ប៉ុន្តែដោយសារសាលាបិទទ្វារចាក់សោរក៏បើកបន្តទៅមុខទៀតបាត់រហូតដល់ម៉ោងប្រមាណជាង៣រសៀលទើបត្រឡប់មកវិញឈប់រថយន្តអង្គុយជជែកគ្នាលេងនៅក្នុងរោងយាមនោះហើយបុរសម្នាក់ក្នុងចំណោ

មពួកគេទាំង២បានដើរទៅទិញបារីសេកមួយកញ្ចប់ពីអ្នកផ្ទះអ្នកភូមិដែលនៅទល់មុខរោងយាមប្រមាណ១០ម៉ែត្រយកទៅជក់ថែមទៀត។ ពួកគេបានជជែកគ្នារហូតហើយស្មានថាជាថៅកែដែលចុះមករកទិញដីទើបមិនចាប់អារម្មណ៍លុះម៉ោង៥ជិតកន្លះពួកគេក៏នាំគ្នាចូលឡានប៉ុន្តែមានភ្លៀងធ្លាក់ក៏នាំគ្នាចេញពីឡានចូលទៅរោងវិញដោយជនរងគ្រោះជាអ្នកចេញមុន។ ប្រមាណជា១០នាទីក្រោយមក ស្រាប់តែឮសំឡេងកាំភ្លើងផ្ទុះចំនួន៥គ្រាប់ផ្ទួនៗគ្នាហើយបុរសម្នាក់ពាក់អាវក្រឡាការ៉ូដៃវែងរត់ឡើងឡានបើកចេញទៅយ៉ាងលឿនហើយពួកគាត់នាំ គ្នាស្ទុះចេញមកមើលឃើញជនរងគ្រោះត្រូវគ្រាប់ដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបរត់ទៅប្តឹងនគរបាលប៉ុស្តិ៍អោយចុះអន្តរាគមន៍ ។

ជនរងគ្រោះទំនងជាឃាតករបាញ់ផ្ទប់សៀតថ្ការព្រោះមានស្នាមរំសេវរោលខ្មៅហើយក្នុងយប់នោះសមត្ថកិច្ចរកពុំទាន់ឃើញសំបកគ្រាប់នៅឡើយទេហើយក៏មិនទាន់ដឹងថាជនដៃដល់ប្រើកាំភ្លើងប្រភេទអ្វីដែរប៉ុន្តែសន្និដ្ឋានថាទំនងជាកាំភ្លើងខ្លីម៉ារ៉ូឡូទើបមិនបន្សល់សំបកគ្រាប់។ ហើយជនរងគ្រោះនិងឃាតករគឺជាមនុស្សស្គាល់គ្នាស្និទស្នាលហើ យនៅមិនទាន់អាចសន្និដ្ឋានថាជារឿងគំនុំឬករណីបាញ់សម្លាប់ដើម្បីប្លន់នោះដែរ។

តាមប្រភពព័ត៌មានបឋមក្រោយបាញ់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានបើករថយន្តរត់គេចហើយត្រូវក៏បានយកទៅថ្លុងចោលនៅក្នុងស្រុកបាទីខេត្តតាកែវ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តងទៅ៕

Tags:
  • បាញ់សម្លាប់
  • ជនជាតិចិន
  • កណ្តាលស្ទឹង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥