MENU
|
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ដែលជាជនល្មោភកាម ត្រូវបានកំលាំងនៃអធិការដ្ឋាននគរបាលស្រុក មោងឫស្សី ធ្វើការឃាត់ខ្លួនខណៈដែលជននេះបាឮនរត់គេចខ្លួនអស់រយៈពេលពេញមួយថ្ងៃ ក្រោយពេលដែលគេបានធ្វើសកម្មភាព លបឡើងចាប់រំលោភក្មេងស្រីរងគ្រោះដែលទើបតែមាអាយុ១៣ឆ្នាំរួចមក តែមិនបានសម្រេច ។លោកវរសេនីយ៍ទោ គិត.ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានអោយដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១ និង១៨នាទី រំលងអធ្រាតនៅចំណុច ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណីចាប់រំលោភសេពសន្ថវ:មួយបានកើតឡើងដដែលបង្កដោយជនសង្ស័យ
ម្នាក់បានឡើងទៅលើផ្ទះក្មេងស្រីរងគ្រោះបំណងចាប់រំលោភតែមិនបានសម្រេច ។ យោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះឈ្មោះ ជ ឆ វ អាយុ១៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានរៀបរាប់ថា សព្វថ្ងៃគឺនាងរស់នៅក្នុងផ្ទះនេះតែម្នាក់ឯងដើម្បីសិក្សា ដោយសារតែក្រុមគ្រួសាររបស់នាងមានជីវភាពខ្វះខាត ទើបឪពុក ម្តាយរបស់នាងបានចាកចេញពីភូមិទៅនៅឯព្រំដែនកម្ពុជា ថៃ ដើម្បីស៊ីឈ្មួលដកដំឡូងអោយគេ គ្រាន់បានកម្រៃខ្លះៗចិញ្ចឹមជីវិត ។
នាងបានបន្តថា នៅយប់ថ្ងៃកើតហេតុ គឺខណៈដែលនាងកំពុងដេកលង់លក់ទៅហើយនោះស្រាប់តែមានមនុស្សប្រុសម្នាក់ បានលបឡើងទៅលើផ្ទះរបស់នាង ដោយបានធ្វើសកម្មភាពចាប់ខ្ទប់មាត់នាងមិនអោយនាងស្រែក ដោយគេបានគំរាមមិនអោយនាងរើ និងស្រែកឡើយ ដែលសម្លេងនេះបានធ្វើអោយនាងស្គាល់គេយ៉ាងច្បាស់គឺមនុស្សប្រុស នោះមានឈ្មោះ រី រិទ្ធ អាយុ ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា និងមានផ្ទះនៅក្បែគ្នាថែមទៀត នេះដោយសារតែគេឃើញនាងរស់នៅម្នាក់ឯង ។ភ្លាមៗនោះដែរ ក្នុងពេលដែលយុវជនរូបនេះបំរុងចាប់ស្រាតនាងដើម្បីរំលោភ នាង បានរើបម្រះហើយស្រែកយ៉ាងខ្លាំងតែម្តងដើម្បីអោយអ្នកភូមិមកជួយ ដែលបញ្ហានេះបានធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកទាំងយប់ថែមទៀតផង ដោយឡែកយុវជនដែលបង្កបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់ ។
ករណីនេះលោក គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានចាត់កំលាំងធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ដដែល វេលាម៉ោង ៥ និង៣៤នាទី ល្ងាច តាមបញ្ជារបស់លោក នួន.សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង ដោយបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តហើយដើម្បីចាត់ការតាម និតិវិធីច្បាប់ ។