បន្ទាយមានជ័យ÷ បន្ទាប់ពីមានការចាប់រំលោកកូនចុងបានជាច្រើនលើកទើបបែករឿងនិងលិចលឺទៅដល់សមត្ថកិច្ចកំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងកាពាអនិតិជននៃស្នងការដ្ឋាខេត្តបន្ទាយមានជ័យបានសហការជាមួយសមត្ថកិច្ចនគបាលអធិការដ្ឋានស្រុកម៉ាឡៃប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេងនៅចំណុចភូមិល្វាឃុំបឹងបេងនៅវេលាម៉ោង២១និង៤០នាទីយប់ថ្ងៃទី ២៥ខែកញ្ញាឆ្នាំ២០១៦បានធ្វើការឃាត់ខ្លួនជនសង្ស័យមានឈ្មោះយួមយ៉ុងអាយុ៤៧ឆ្នាំមានស្រុកកំណើតរស់នៅភូមិត្រពាំងជ្រួកស្រុកប្រាសាទសំបូខេត្តកំពុងធំ រីឯជនរងគ្រោះមានឈ្មោះយ៉ុងសាល់អាយុ១២ឆ្នាំបើតាមការអោយដឹងពីសម្តកិច្ចបានអោយដឹងថាដោយមានពាក្យបណ្តឹងពីម្តាយជនរងគ្រោះទើបកំលាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួនជនសង្ស័យខាងលើ ។
តាមចម្លើយឆ្លើយសារភាព ជនសង្ស័យជាឪពុកចុង បានធ្វើសកម្មភាពរំលោភសេពសន្ថវះក្មេងស្រីជាកូនចុងអស់ជាច្រើនលើកច្រើនសារ ដោយបានគំរាម ក្មេងស្រីរូបនោះមិនអោយមាត់ប្រាប់ម្តាយឡើយ បើពុំដូចនោះ នឹងសម្លាប់ចោល ។
យ៉ាងណាមិញ បច្ចប្បន្នជនសង្ស័យជាត្រូវកំលាំងសមត្ថកិច្ច បញ្ចូនខ្លួនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ រងចាំចាត់ការតាមនិតិវិធីច្បាប់នៅពេលក្រោយ ៕