ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងដោយសារតែមានជំងឺប្រចាំកាយយូរពេកនៅវេលាទៀបភ្លឺវេលាម៉ោង៤ និង០០ នាទីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៦ បានបាញ់ខ្លួនឯងនឹងអាវុធម៉ាកCKC បាញ់ខ្លួនឯង ពីមាត់ខាងឆ្វេងធ្លាយទៅក្បាលខាងក្រោយស្លាប់ភ្លាមៗតែម្ដង ។
តាមប្រភពពីមន្ត្រីចុះធ្វើកោសល្យវិច្ច័យបានអោយដឹងថា ករណីនេះកើតនៅចំនុច ភូមិ ស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ដោយជនរងគ្រោះមាន ឈ្មោះផុន ម៉ៅ អាយុ ៤០ ឆ្នាំ ជនជាតិព្នង ជាមន្ត្រីនគរបាលរដ្ឋបាលមូលដ្ឋានស្រុកខាងលើ ។
ក្រោយពីសមត្ថកិច្ចចពិនិត្យរួច សន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាតប្រាកដមែន ពុំមែនជាករនីមនុស្សឃាត ឬឃាតកម្មអ្វីឡើយ និងបានប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕