រាជធានីភ្នំពេញ ៖ ទីតាំងកត់កន្ទុយលេខ ដុះស្លែរចំនួន ២កន្លែងស្ថិតនៅខាងក្រោយផ្សារប៉េសេ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានកម្លាំងអាជ្ញាធរចម្រុះដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះធ្វើការបង្ក្រាប កាលពីវេលាម៉ោង ១៦ និង ២០នាទីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដោយធ្វើការឃាត់ខ្លួនមេកន្ទុយលេខ ប្រុសស្រី៤នាក់ រួមជាមួយវត្ថុតាងមួយចំនួន ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យដែលដឹកនាំកម្លាំងផ្ទាល់បានប្រាប់ថាមុនឈានដល់ការចុះបង្ក្រាប គឺ កម្លាំងអាជ្ញាធរបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ទីតាំងទាំង២ខាងលើនេះសំងំលួចលាក់ បើករកស៊ីកត់កន្ទុយលេខខុសច្បាប់យូរមកហើយទើបនៅវេលាល្ងាចថ្ងៃខែឆ្នាំខាងលើ ដោយមានការសម្របសម្រួលនិងឯកភាពពីលោកតុបឈុនឡុងព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញកម្លាំងអាជ្ញាធរចម្រុះ ចុះមកធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តង ខណៈទីតាំងទាំង២ កំពុងទទួលកត់ឆ្នោត ។
សូមបញ្ជាក់ថា ក្នុងការចុះបង្ក្រាបអាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ( ស្រី០២នាក់ ) ដកហូតវត្ថុតាង ក៏ដូចជាឧបករណ៍សម្រាប់កត់ឆ្នោត មួយចំនួនធំផងដែរ ។ ក្រោយការឃាត់ខ្លួនពួកគេត្រូវ យកទៅសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរនាំចាត់ការតាមនីតិវិធី ៕