MENU
ប៉ូលីសក្រសួងមហាផ្ទៃនាំខ្លួនបក្សពួកចោរប្លន់តាមបណ្តាខេត្តទៅឆែកឆេរបន្ទប់ជួលនៅសង្កាត់បឹងទំពុន
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៦ សីហា ២០១៦, ១៦:៣៧ | ៧៧០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖នគរបាលនាយកដ្ឋានកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃនៅព្រឹ្ថ្ងៃទី៦ខែសីហាឆ្នាំ២០១៦នេះបាននាំខ្លួនបក្ខពួកចោរម្នាក់ក្នុងចំណោម៦នាក់ដែលចាប់ខ្លួននៅស្រុកស្អាងពេលចុះបង្ក្រាបក្រុមចោរប្លន់ដែលធ្វើសកម្មភាពនៅស្រុងស្អាងខេត្តកណ្តាលនិងខេត្តនានាហើយលួចមកលាក់ខ្លួនស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងទំពុន។

ជនសង្ស័យម្នាក់ត្រូវបាននគរបាលនាំទៅឆែកឆេរបន្ទប់ជួលដើម្បីរកអាវុធដែលក្រុមនោះយកធ្វើសកម្មភាពប្លន់តាមផ្លូវ៦៥ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះធឹមធាភេទប្រុស អាយុ៤៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលខាងលើមានស្រុកកំណើតនៅភូមិប្រយុទ្ធក្រុងព្រះវិហារខេត្តព្រះវិហារបានសារភាពថាខ្លួនបានប្រព្រឹត្តបទល្មើសប្លន់តាមបណ្ដាខេត្តច្រើនដងដែរដោយគ្មានលុយបង្កើតមុខរបររបស់ខ្លួនហើយសព្វថ្ងៃមានប្រពន្ធតែធ្វើការរោងចក្រកាត់ដេរហើយក៏មានមិត្តភក្តិបបួលធ្វើតែដំបូងថាធ្វើតែម្ដងទេតែរកលុយស្រួលក៏ធ្វើពេលណាចាយលុយអស់រហូតទាល់តែសមត្ថកិច្ចចាប់ខ្លួនយកមកដាក់ទោស ។

 

លោក អ៊ីវ រិទ្ធ ប្រធាននាយដ្ឋានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃបានប្រាប់អោយដឹងថានៅរសៀលនេះកំលាំងបានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនាំខ្លួនជនសង្ស័យដែលឃាត់ខ្លួនបាន៦នាក់ហើយក្នុងនោះមានម្នាក់បានស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យដើម្បីចូលបន្ទប់ឆែកឆេររកអាវុធខ្លីនិងអាកាដែលច្រើនយកទៅធ្វើសកម្មភាពប្លន់។

លោកប្រធាននាយកដ្ឋានព្រហ្មទណ្ឌបាននិយាយថាសមត្ថកិច្ចបានរកឃើញមានតែគ្រាប់កាំភ្លើងចំនួន១៤គ្រាប់ប្រភេទអាវុធខ្លីនិងស្លាកលេខម៉ូតូ១គ្រឿងពាក់ស្លាកលេខស្វាយរៀង១A ៤៩២១និងទូរស័ព្ទ៣គ្រឿងនិងលុយខ្មែរមួយចំនួននិងកាតគ្រីម៉ូតូចំនួន៣និងអត្តសញ្ញាប័ណ្ណចំនួន១និងកាតវីងមួយសន្លឹកនិងពិលបំភ្លឺចំនួន៣ហើយបានដកហូតយកទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវបន្តទៀត។

លោកប្រធានការិយាល័យព្រហ្មទណ្ឌបន្តទៀតថាក្រុមចោរប្លន់អាកានេះច្រើនតែធ្វើសកម្មភាពប្លន់តាមបណ្ដាខេត្តជាពិសេសខេត្តកណ្តាលកំពង់ឆ្នាំងដែលទើបធ្វើសកម្មភាពថ្មីនេះហើយនិងបណ្ដាលខេត្តផ្សេងទៀតតែកំពុងសាកសួរនាំជនសង្ស័យ៦ម្នាក់ហើយក៏អំពាវដល់ជនរងគ្រោះថ្នាក់ធ្លាប់ស្គាល់ជនសង្ស័យដែលធ្លាប់ធ្វើសកម្មភាពប្លន់មកលើគាត់សូមមកក្រសួងមហាផ្ទៃដើម្បីដាក់បណ្ដឹងបន្ថែមទៀត ៕

Tags:
  • ប៉ូលិសក្រសួងមហាផ្ទៃ
  • បក្សពួកចោរប្លន់
  • បន្ទប់ជួលនៅសង្កាត់បឹងទំពុន
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥