តាមតួលេខរបស់មូលនិធិ(បោះជំហានដោយសេរី)បានប្រកាស់កាលពីថ្ងៃតី៣១ខែឧសភាថា នៅលើពិភពលោកទាំងមូលមានពលរដ្ឋប្រមាន៤៦លាននាក់រស់នៅក្នុងស្ថានភាពដូចជាទាសករដាច់ថ្លៃ។
មូលនិធិបោះជំហានដោយសេរី គឺមូលនិធិមនុស្សធម៌បង្កើតឡើងដោយលោកAndrew Forrest មហាសេដ្ឋីជនជាតិអូស្ត្រាលី ។ ការប្រកាសពីតួលេខខាងលើគឺជាឆ្នាំទី៣ហើយ ស្តីអំពីស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋដូចជាទាសករ។ តួលេខពឹងផ្អែកទៅលើអ្នកដែលរស់នៅដូចជាទាសករ ការជួញដូរផ្លូវភេទ បង្ខំធ្វើការលើសកំណត់ជាដើម។
តាមតួលេខាងលើបច្ចុប្បន្នមានពលរដ្ឋរហូតដល់ទៅ៤៥,៨លាននាក់ កំពុងតែរស់នៅដូចទាសករ គឺកើនឡើង៣០ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៤ដែលមាន៣៥,៨ភាគរយប៉ុណ្ណោះ។ លោកForrest បានបង្ហញការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលជនភៀសខ្លួនគ្រប់ដណ្តប់គ្រប់ទិសទីជុំវិញពិភពលោក ធ្វើឲ្យចំនួនទាសករនៅលើពិភពលោកកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ។
តាមតួលេខបានឲ្យដឹងថា ចំនួនពលរដ្ឋក្លាយជាទាសករ មាននៅក្នុង១៦៧ប្រទេស ហើយប្រទេសដែលមានច្រើនជាងគេបំផុតគឺនៅក្នុងប្រទេសឥណ្ឌា បន្ទាប់មកគឺកូរ៉េខាងជើង។ នៅក្នុងប្រទេសឥណ្ឌាមានពលរដ្ឋរស់នៅដូចទាសកររហូតដល់18,7លាននាក់ ក្នុងចំណោមពលរដ្ឋ1,3ពាន់លាននាក់ ។ ចំណែកកូរ៉េខាងជើងវិញមានពលរដ្ឋរស់នៅដូចទាសករច្រើនជាងគេបំភុតគឺ ក្នុងចំណោមពលរដ្ឋ២០នាក់មានម្នាក់ ជាទាសករ ស្មើរ4,4ភាគរយ ក្នុងចំណោមពលរដ្ឋ២៥លាននាក់។
មានពលរដ្ឋប្រមាណ៥៨ភាគរយរស់នៅដូចជាទាសករ មាននៅក្នុងប្រទេសចំនួន៥គឺ ឥណ្ឌា ចិត ប៉ាគីស្ថាន បង់ក្លាឌែស និងអ៊ុយបេគិស្ថាន។ ប៉ុន្តែចំនួនប្រទេសដែលមានទាសករច្រើនជាងគេបំភុតគឺកូរ៉េខាងជើង អ៊ុយបេគិស្ថាន។
រដ្ឋាភិបាលដែលតិចធ្វើសកម្មភាពទប់ស្កាត ការប្រើប្រាស់មនុស្សដូចទាសករ រួមមានកូរ៉េខាងជើង អីរ៉ង ហ្គីនៀ និងហុងកុង។ ផ្ទុយទៅវិញរដ្ឋាភិបាលដែលខិតខំទប់ស្កាត់ហេតុការនោះមាន ហូឡង អាមេរិក អង់គ្លេស ស្វេស និងអូស្ត្រាលី៕