រាជធានីភ្នំពេញ៖ គណៈប្រតិភូសហភាពអឺរ៉ុបចេញសេចក្តីថ្លែងការណ៍ដោយមានការយល់ព្រមជាមួយប្រមុខសហភាពអឺរ៉ុបនៃបេសកកម្មប្រចាំកម្ពុជកាលពីថ្ងៃទី៣០ឧសភាឆ្នាំ២០១៦ការបកប្រែក្រៅផ្លូវការ គណៈប្រតិភូសហភាពអឺរ៉ុបចេញសេចក្តីថ្លែងការណ៍ដោយមានការយល់ព្រមជាមួយប្រមុខសហភាពអឺរ៉ុបនៃបេសកកម្មប្រចាំកម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ដូចតទៅ ប្រមុខសហភាពអឺរ៉ុបនៃបេសកកម្មនៅរាជធានីភ្នំពេញ សោកស្តាយយ៉ាងជ្រាលជ្រៅបំផុតចំពោះការរីករាលដាលស្ថានការណ៍នយោបាយដ៏គ្រោះថ្នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនិងអំពាវនាវអោយមានការបញ្ឈប់ចំពោះការរុកគួនតាមផ្លូវតុលាការប្រឆាំងនឹងប្រធានស្តីទីគណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល។
សហភាពអឺរ៉ុបបានលើកឡើងថាយើងអំពាវនាវដល់អាជ្ញាធរកម្ពុជា អោយបន្តការសន្ទនាដោយសន្តិវិធី និងស្ថាបនាជាមួយគណបក្សប្រឆាំងអោយបានឆាប់តាមដែលអាចធ្វើទៅបាន ដែលយើងយល់ថា ជាលក្ខខណ្ឌជាមុនសម្រាប់ការបោះឆ្នោតស្របច្បាប់នាពេលខាងមុខ។