MENU
ល្បែងភ្នាល់ចាក់ទឹកភ្លៀង ស្រែកប្រកាសតាមអ៊ីកូមកក្រើកក្រុងបាត់ដំបងសមត្ថកិច្ចអត់បង្ក្រាប
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៩ ឧសភា ២០១៦, ១៦:១២ | ១,៣៤៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖    ល្បែងភ្នាល់ចាក់ទឹកភ្លៀងស្រែកប្រកាស់តាមអ៊ីកូមប្រម៉ូលផ្ដុំគ្នាលេងភ្លូកទឹកភ្លូកដីនៅម្ដុំខាងក្រោយផ្សារភួពុយឬខាងក្រោយវត្តទួលដូនប៉ុកស្ថិតនៅក្នុងភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបង។ នៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៦នេះអ្នកយកព័ត៌មានយើងបានសង្កេតឃើញក្រុមអ្នកលេងល្បែងជិះរថយន្តសេរីទំនើបៗចតរួចឡើងទៅលើឡៅវីឡាសំឡឹងមើលមេឃភ្នាល់ចាក់ទឹកភ្លៀងរួមការប្រកូគប្រកាស់គ្នាតាមអ៊ីកូមដែលគេស្គាល់មែធំឈ្មោះតាល់និង មានកូនកញ្ច្រែងជាច្រើននាក់គ្រប់គ្រងដោយឈ្មោះជ្រុង។សេចក្ដីរាយការណ៍អះអាងថាក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ចាក់ទឹកភ្លៀងកំពុងប្រម៉ូលផ្ដុំគ្នាមានអង្រឹងយកទៅចងដេករណេងរណោចាំអ៊ុតទឹកភ្លៀងនៅតាមកញ្ចុះនៃវាលស្រែភូមិសាស្ត្រខាងលើភ្លូកទឹកភ្លូកដី។ប្រជាពលរដ្ឋនៅទីនោះអះអាងថាឃើញមានក្រុមអ្នកលេងល្បែងមកពីគ្រប់ទិសទីក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះកជារាងរាល់ថ្ងៃតែពុំឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។   ប្រជាពលរដ្ឋបានសម្ដែងនូវការព្រួយបារម្មណ៏បន្ទាប់ពីមានល្បែងស៊ីសងទាំងនេះខ្លាចកើតមាននូវបាតុភូតជាច្រើនដូចជាចោរកម្មនិងអំពើហិង្សាដែលផ្ដើមចេញពីប្រជាពលរដ្ឋមួយចំនួនងប់ងុលល្បែងនេះរហូតខ្ចីបុលគេ លក់ទ្រព្យសម្បត្តិ បញ្ចាំ ហើយអាចឈានដល់កើតអំពើហិង្សាក្នុងគ្រួសារថែនទៀតផង។  ពលរដ្ឋម្នាក់រស់នៅសង្កាត់អូរចារបាននិយាយថា បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅព្រងើយកន្តើយមិនចាត់វិធានការករណីនេះទេ នឹងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរមិនខានឡើយ។

ប្រជាពលរដ្ឋតាំងពីមានល្បែងនេះពួកគាត់បានរិះគន់ថា លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ដែលមានលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ជាខ្នងបង្អែកមិនយកចិត្តទុកដាក់លុបបំបាតល្បែងភ្នាលចាក់ទឹកភ្លៀងទាំងនេះដើម្បីពង្រឹងសន្តិសុខសង្គមស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថភាព៩ចំណុច។ ហេតុនេះហើយទើបល្បែងស៊ីសងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងក្រុងបាត់ដំបង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។

ការបណ្តោយឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន គឺជាសញ្ញាបង្ហាញពីការបរាជ័យនៃការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ និងបរាជ័យក្នុងការអនុវត្តខ្លឹមសារច្បាប់ស្ដីពីល្បែងស៊ីសង។ឥទ្ធិពលល្បែងស៊ីសង គឺជាប្រភពចម្បងនៃអសន្តិសុខសង្គម ដូចជាអំពើហិង្សា ចោរកម្ម។ ការបណ្តោយឲ្យកើតមានល្បែងស៊ីសង ហាក់ដូចជាដើរបញ្ច្រាសពីយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល និងដើរបញ្ច្រាសពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ។  អាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវខ្ពស់លើករណីនេះល្បែងស៊ីសងពាក់ព័ន្ធច្រើនទី១ រត់ចោលស្រុកទី ២ជំពាក់លុយគេនិង ទី៣ ពាក់ព័ន្ធចោរលួចចោរប្លង់។ ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ មាត្រា៥ ចែងថា ចំពោះអ្នកបើកល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀលដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំដល់ ៥ឆ្នាំ។ ល្បែងភ្នាល់ទឹកភ្លៀងកំពុងកក្រើកយ៉ាងពេញបន្ទុកក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភារហូតមកដល់សព្វថ្ងៃនេះ ហើយមិនឃើញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ចាត់វិធានការបង្ក្រាបឡើយ។ប្រជាពលរដ្ឋរស់នៅភូមិអញ៉ាញ សង្កាត់អូរចារ បានឲ្យដឹងថា ក្នុងមូលដ្ឋានរបស់ពួកគាត់មានអ្នកបើកល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ តាល់ ដែលគេស្គាល់ថាជាប្អូនធម៌របស់លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ចន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់បទាន់ពេលវេលា៕

Tags:
  • ល្បែង
  • ទឹកភ្លៀង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥