ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនប្រុស ស្រីមួយក្រុមមានគ្នាចំនួន៥នាក់ ស្របពេលពួកគេកំពុងតែលេងល្បែងស៊ីសង (ចាក់អាប៉ោង)។
លោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្នុងតូបខាងកើតផ្ទះសំណាក់សម្ភស្សក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនមានឈ្មោះ១. ស្រី សុខហៀង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
២. បុឹង សាម៉េត ភេទប្រុស អាយុ៤៨ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ៣. អ៊ុន ហ៊ុច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ។ ៤. ជួន សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ៥. អ៊ុន សុខុម ភេទ ប្រុសអាយុ ៥១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ ចោមពលឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
មន្ត្រីដដែល បានបញ្ជាក់ឲ្យដឹងទៀតថា បន្ថែមពីនេះផងដែរ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ១. មេអាប៉ោងចំនួន ១ ២. ម៉ូតូចំនួន៥គ្រឿង
៣. ទូរស័ព្ទដៃចំនួន៧គ្រឿង ៤. ប្រាក់ដុល្លាចំនួន១០០ដុល្លា ៥. ប្រាក់រៀលចំនួន៣០០.០០០រៀល។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។