MENU
យុវជនម្នាក់ឌុបស្រីស្នេហ៍ចេញពីក្លឹប ត្រូវក្រុមក្មេងស្ទាវដេញស្ទាក់កាប់ប្លន់របួស តែមិនបានសម្រេច
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៨ ឧសភា ២០១៦, ១៦:២៧ | ៤០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ អាជ្ញាធរបាននិយាយថាយុវជនម្នាក់ ខណៈដែលជិះម៉ូតូ ឌុបមិត្តភ័ក្រ និងស្រីស្នេហ៍ វិលមកពីក្លឹប ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃ  ដេញតាម​កាប់ប៉ុ​នប៉ង ប្លន់យកម៉ូតូតែមិនបានសម្រេច បន្ទាប់ពី ផ្អើលប្រជាពលរដ្ឋ អ្នកដំណើរតាមផ្លូវ ហើយ​នាំគ្នារត់គេចបាត់អស់ កាលពីវេកាម៉ោង២និង៤០នាទីយប់ចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិត​នៅ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខមន្ទីរពេទ្យសាំងម៉ូរី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ ។

សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះ មានឈ្មោះ ធឿន រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសរយះដៃ និង​រយះក្បាល ហូរឈាមកក្លាក់ សន្លប់ឈឹងនៅកន្លែង ចំណែក អ្នករួមដំណើរ២នាក់ទៀត ម្នាក់​មិត្ត​ភក្តិនិងនារីម្នាក់ទៀត ជាស្រីស្នហេ៍ មិនត្រូវបានស្គាល់ឈ្មោះ ។ ជនរងគ្រោះ ទាំង៣នាក់ ជិះម៉ូតូ មួយគ្រឿងម៉ាក ស្មាស់ វី ពណ៌ខ្មៅ ។

បើតាមជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែល ជនរងគ្រោះទាំង៣នាក់ ជិះ​ម៉ូតូឌុបគ្នា ប្រុស២នាក់ ស្រីម្នាក់ ដែលទើបវិលត្រឡប់មកពីផឹកស៊ី រាំកម្សាន្ត នៅក្លឹប ម្តុំផ្លូវ​២០០៤​វិញ ជិះម៉ូតូក្នុងគោលបំណងត្រឡប់ទៅផ្ទះ ទើបតែជិះមកដល់ ចំណុចកើតហេតុ ស្រាប់តែ មាន​ក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយ​ដាវសាំម៉ូ​រ៉ៃ ប្រដេញតាម​ពីក្រោយ ហើយ​ធ្វើសកម្មភាព រឿងប៉ងកាប់ប្លន់ តែមិនបានសម្រេច បន្ទាប់ពី មានបងប្អូនប្រជាពលរដ្ឋ អ្នក​ដំណើរ​តាមផ្លូវ ផ្អើលឈូរឆ ចោមរោម ធ្វើឲ្យ ក្រុមបង្ក គេចខ្លួនបាត់អស់ ។

បន្ទាប់ពីកើតហេតុ ភ្លាមៗ ជនរងគ្រោះត្រូវបាន មិត្តភ័ក្រ នាំចូល គ្លីនិក សាំងម៉ូរី នៅជាប់​នោះ​ស្រាប់ តែខាងគ្លីនិកមិនទទួល ជនរងគ្រោះ នៅដេកដួលសន្លប់ មុខគ្លីនិក រហូតដល់ ប្រជា​ពល​រដ្ឋ​ ហៅរថយន្តសង្រ្គោះ របស់អង្គភាព ៧១១ ដឹកបញ្ជូនទៅសង្រ្គោះ​អាយុជីវិតនៅ​មន្ទីរពេទ្យ​ព្រះ​កុសុមះ ។

 

Tags:
  • យុវជនម្នាក់
  • ក្មេងស្ទាវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥