រាជធានីភ្នំពេញ៖ ស្រីស្អាតម្នាក់ខឹងសង្សារប្រុសមានស្រីច្រើនបានជិះម៉ូតូយ៉ាងលឿនតាមផ្លូវព្រះស៊ី វត្ថឆ្ពោះទៅវិមានឯករាជ្របានជ្រុលទៅបុកនឹងឃឿនឡើងប៉ុស្តិចតុមុខបំណងសម្លាប់ខ្លួនតែមិនបានសម្រេចគ្រាន់តែសន្លប់ស្តូកបង្កជាការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវមកជួយសង្គ្រោះ ជួយសង្គ្រោះតែប៉ុណ្ណោះដែលហេតុការណ៌នេះបានកើតឡើងនាម៉ោងជាង៥ព្រឹក ស្ថិតនៅមុខប៉ុស្តិចតុមុខ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ ។
តាមសំដីបុរសជាសង្សារនារីដែលជិះម៉ូតបុកឃឿនបាននិយាយថាមុនកើតហេតុគឺនារីរងគ្រោះបានឈ្លោះគ្មាជាមួយខ្លួន ដោយសារតែខ្លួនស្អាតហើយមានសង្សារច្រើន ទើបនាងខឹងគិតខ្លីក៏បានជិះម៉ូតូចេញបម្រុងបុកឡានដើម្បីសម្លាប់ខ្លួន តែមិនទាន់បានបុកឡានផងក៏បានបុកឃឿនបណ្តាលអោយរងរបួសធ្ងន់បាត់ទៅហើយ ។
បុរសជាសង្សារបានបន្តទៀតថាបន្ទាប់ពីដឹងថាសង្សាររបស់ខ្លួនបានជិះម៉ូតូបណ្តាលអោយរងរបួសយ៉ាងដូច្នេះខ្លួនបានរត់មកមើលហើយយំសោកអាណិតសង្សារជាពន់ពេក ។
ក្រោយមកបុរសជាសង្សារបានលើកនារីដាក់ម៉ូតូដឹកទៅព្យាបាលបាត់ទៅ៕