MENU
យុវជនម្នាក់ជិះម៉ូតូទៅបុកគូទរថយន្ត ដែលចតស្ងៀមទាំងកម្រោល បណ្តាលឲ្យរងរបួសធ្ងន់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៦ មករា ២០១៧, ១៣:១៤ | ៦៤៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តប៉ៃលិន៖ យុវជនម្នាក់ដែលមានសតិមិនសូវគ្រប់គ្រាន់ បានជិះម៉ូតូក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកគូទរថយន្ត ដែលចតស្ងៀមទាំងកម្រោលបណ្តាលឲ្យសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅសង្រ្គោះ ក្រោយពីកើតហេតុជិតមួយម៉ោង  ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យុវជនដែលជិះម៉ូតូបុកគូទឡានឈ្មោះ សាន់ ប៊ិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូម៉ាកឌ្រីម០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខប៉ៃលិន1B-1588 បើកបរពីលិចទៅកើត រងគ្រោះសន្លបនិងកន្លែង ។ ចំណែករថយន្តដែលត្រូវម៉ូតូបុកគូទម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខរាជការ 4430 ត្រូវបានគេស្គាល់ម្ចាសឈ្មោះ សៀក រតនៈ រស់នៅភូមិកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម០១៥ ក្នុងទឹសដៅពីលិចទៅកើត ដែលមានល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ហាក់បីដូចជាអ្នកបើកបរម៉ូតូភាំងស្មារតី ក៍រ៉េចង្កូតបុកគូទរថយន្តដែលចត់ស្ងៀមទាំងកម្រោល បណ្តាលឲ្យសន្លបនិងកន្លែង ។ ប្រភពព័ត៌មាន បន្តថា៖ ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចចរាចរណ៍ចុះមកដល់ធ្វើការវាស់វែង ចំណែកអ្នកបើកបររងគ្រោះនៅសន្លបដដែល ប្រហែលជិតមួយម៉ោង ក៍ឃើញរថយន្តសង្ក្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មកដឹកយកទៅសង្ក្រោះផងដែរ ។

បើតាមសាច់ញាតិអ្នកបើកបររងគ្រោះ បានឲ្យដឹងថា៖ អ្នកបើកបររងគ្រោះ ត្រូវបាន ឪពុកប្រើឲ្យមកទឹញគ្រឿងម៉ាស៊ីន ព្រោះម៉ាស៊ីបូមទឹកខូច តែមកបានមួយសន្ទុះក៍ស្រាបតែមានគេទូរស័ព្ទទៅ កូនរបស់ជិះម៉ូតូទៅបុកគូទរថយន្តរបួសធ្ងន់ តែម្តង ។តាមសមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្តាលមកពីម៉ូតូ ដែលបើកក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន ហើយបើកបរវ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ។

បច្ចុប្បន្នអ្នកបើកបររងគ្រោះត្រូវបានដឹកទៅសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ រងចំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕

Tags:
  • យុវជនម្នាក់
  • ជិះម៉ូតូ
  • រថយន្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥