MENU
ល្មោភតណ្ហាដល់កម្រិត តាចំណាស់វ័យជាង ៦០ឆ្នាំ យកខ្សែចាប់ចៅស្រី៥ឆ្នាំចងដៃជើង ប៉ុនប៉ងរំលោភ តែមិនបានសម្រេចត្រូវ សមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៥ កុម្ភៈ ២០១៧, ១២:១៥ | ១,៥៣៥ ដង | ចុចបញ្ចេញមតិ (០)

 

រាជធានីភ្នំពេញ៖ តាចំណាស់វ័យជាង៦០ឆ្នាំម្នាក់ ដោយយសារតណ្ហារោលរាលដល់កម្រិត ចាប់ចៅស្រី អាយុ៥ឆ្នាំ ចងដៃជើងដោយប្រើខ្សែ គំរាមអោយលេងប្រដាប់ភេទខ្លួន និងប៉ុនបងរំលោភ តែមិនបានសម្រេច ខណះម្តាយមីងក្មេងស្រីរងគ្រោះទៅទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាចំណាស់ល្មោភកាមខាងលើ មានឈ្មោះ សែត សុខគីម ហៅគីម អាយុ៦៧ឆ្នាំ មុខរបរលក់ចង្រិត  ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ដោយឡែកក្មេងស្រីរងគ្រោះ មានឈ្មោះ លី ស្រីលាភ ភេទស្រី អាយុ៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ក្មេងស្រីរងគ្រោះ បច្ចុប្បន្នស្នាក់នៅជាមួយម្តាយមីង នៅសង្កាត់ឃ្មួញ ដោយម្តាយ និងឪពុកបង្កើតលែងលះគ្នា ហើយចែកផ្លូវគ្នារៀងៗខ្លួន ទុកអោយនាងរស់នៅជាមួយម្តាយមីងឈ្មោះ លី ស្រីលាភ អាយុ៣០ឆ្នាំ ។ ដោយឡែកម្តាយមីង និងតាចំណាស់ជាជនសង្ស័យ ត្រូវជាពូក្មួយជីដូនមួយគ្នា ។

តាមប្រភពព័ត៌មានអោយដឹងថា នៅវេេលាយប់ម៉ោង ៧ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ស្ត្រីជាម្តាយមីងបានយកក្មេងស្រីរងគ្រោះ មកផ្ញើរនៅផ្ទះជនសង្ស័យជាពូ ដោយខ្លួនជាប់ទៅដើរលេងជាមួយមិត្តប្រុសនៅកោះពេជ្រ ។ លុះវេលាម៉ោង ៩ យប់ថ្ងៃខែដដែល ពេលត្រឡប់មកពីដើរលេងជាមួយសង្សារ ខ្លួនបានមកផ្ទះជនសង្ស័យជាពូដើម្បីមកយកកូនចិញ្ចឹមទៅវិញ ស្រាប់តែឃើញពូល្មោភកាម កំពុងចងដៃចងជើងក្មេងស្រីរងគ្រោះ ដោយប្រើខ្សែ បម្រុងធ្វើសកម្មភាពរំលោភ ក៏ស្ទុះទៅឃាត់ហើយយកក្មេងស្រីខាងលើចេញតែម្តង ។ នៅវេលាយប់ដដែល ស្ត្រីជាម្តាយមីងពុំបានរករេឿងឈ្លោះអ្វីឡើយ ដោយនាំក្មេងស្រីរងគ្រោះ ត្រឡប់ទៅផ្ទះធម្មតា លុះវេលាព្រឹកថ្ងៃទី១៤ ខែកុម្ភះ ស្អែកឡើង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២ អោយសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង ។

បន្ទាប់ពីឃាត់ខ្លួន យកមកសាកសួរនាំរួចមក ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ថាខ្លួនបានយកខ្សែចងដៃជើង ក្មេងស្រីរងគ្រោះ និងគំរាមអោយបៀមប្រដាប់ភេទរបស់ខ្លួន តែក្មេងស្រីមិនព្រម ក៏បម្រុងធ្វើសកម្មភាពចាប់រំលោភ តែមិនទាន់សម្រេចផង ក៏ត្រូវម្តាយមីងក្មេងស្រីរងគ្រោះមកទាន់តែម្តងទៅ ។

យ៉ាងណាមិញ បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ រងចាំកសាងសំណុំរេឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

Tags:
  • ល្មោភតណ្ហា
  • តាចំណាស់
  • រំលោភ
  • សមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥