MENU
ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទីពីរនិង ទីបីលើពិភពលោកនឹងមានសេដ្ឋកិច្ច ធ្លាក់ចុះក្នុងពេលខាងមុខ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៤ ឧសភា ២០១៦, ១៦:២២ | ៥៣៥ ដង | ចុចបញ្ចេញមតិ (០)

តាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​របស់​អាស៊ី​ គឺ​ចិន​និង​ជប៉ុន ​ និង​មាន​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ទាប​ជាង​ឆ្នាំ​មុនៗ ​ សម្រាប់​ឆ្នាំ​២០១៦​និង​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

ចិន​ដែល​ជា​កំលាំង​ចលករ​នៃ​សេដ្ឋកិច្ច​អាស៊ី ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ស្មើ​នឹង ​៦,៥​%​នៅ​ឆ្នាំ​២០១៦​ និង​៦,២%​នៅ​ឆ្នាំ​២០១៧។ តួលេខ​នេះ​ជា​កម្រិត​ទៀប​បំផុត​សម្រាប់​ចិន ​ដែល​ធ្លាប់តែ​ស្គាល់​កំណើន​សេដ្ឋកិច្ច​មួយ​ឆ្នាំៗ ​ជាង​១០%។ មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ផ្តល់​អនុសាស្ត្រ​ឲ្យ​រដ្ឋាភិបាល​ចិន​ យក​ចិត្ត​ទុកដាក់​ធ្វើ​កំណែទម្រង់​ស៊ីជំរៅ ​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ព្រម​ទាំង​ធ្វើ​អន្តរកាល​សេដ្ឋកិច្ច​ ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ។
 
ចំណែក​ជប៉ុន​វិញ​ ​របាយការណ៍​បាន​ព្យាករណ៍​ថា ​នៅ​ឆ្នាំ​២០១៦​ នឹង​មាន​កំណើន​សេដ្ឋកិច្ច​តែ​០,៥%តែ​​ប៉ុណ្ណោះ ​ហើយ​នៅ​ឆ្នាំ​២០១៧​វិញ ​កំណើន​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​ក្រោម​សូន្យ ​ដោយសារ​កម្រិត​ពន្ធ​លើ​ការ​ប្រើប្រាស់​ត្រូវ​កើនឡើង។ មូលហេតុ​ចំបង​នៃ​ការ​ថយចុះ​របស់​សេដ្ឋកិច្ច​ជប៉ុន ​ ​គឺ​មក​ពី​តម្លៃ​ប្រាក់​យេន ​ ​បាន​ឡើង​ខ្ពស់ ​ហើយ​ធ្វើ​ឲ្យ​ការ​នាំចេញ​មាន​ការ​លំបាក។ បន្ថែម​ពី​នេះ ​ប្រជាជន​ជប៉ុន​ដែល​មាន​វ័យ​ចំណាស់​ច្រើន​នេះ ​ក៏​កំពុង​តែ​បង្ករ​ជា​បន្ទុក​ធ្ងន់​ដល់​រដ្ឋាភិបាល ​និង​ការ​ចំនាយ​របស់​រដ្ឋ ​ផងដែរ។
 
សម្រាប់​ទ្វីប​អាស៊ី​ជា​ទូទៅ​ របាយការណ៍​បាន​ប៉ាន់ស្មាន​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា​៥,៣%​នៅ​ឆ្នាំ​២០១៦​ និង​២០១៧។ យោងតាម ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ទ្វីប​អាស៊ី​ជា​ទូទៅ​ នៅតែ​សកម្ម ​និង​ជា​តំបន់​ដែល​ចរន្ត​សេដ្ឋកិច្ច​ដើរ​ល្អ ​ដោយសារតែ​តម្រូវការ​ក្នុង​ស្រុក​នៅតែ​កើនឡើង។ តែ​យ៉ាងណា​ក៏​ដោយ​ភាព​ផុយស្រួយ​នៃ​វិស័យ​សេដ្ឋកិច្ច​អាស៊ី​ ត្រូវតែ​ដោះស្រាយ​តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជំរៅ ​ដូចជា​លើវិស័យ​ពន្ធដា​ជាដើម៕
 

 

Tags:
  • សេដ្ឋកិច្ច
  • ពិភពលោក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥