ការដែលចិនហាមប្រាមក្រុមអ្នកទេសចរណ៍របស់ខ្លួនទៅកាន់កូរ៉េខាងជើង ដើម្បីតប់តទៅនឹងការដាក់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់អាមេរិកនៅលើទឹកដីកូរ៉េខាតត្បូង។
ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង កំពុងតែប្រឈមមុខតានតឹងបំផុតមិនធ្លាប់មានពីមុនមក ហើយប្រទេសទាំងពីអាចប្រឈមនិងសង្គ្រាមសេដ្ឋកិច្ច ក្រោយពេលរដ្ឋាភិបាលចិនហាមប្រាមពលរដ្ឋរបស់ខ្លួនទៅកាន់កូរ៉េខាត្បូង ។ សកម្មភាពខាងលើនិងធ្វើឲ្យវិស័យឧស្សាហកម្មគ្មានផ្សេងរបស់កូរ៉េខាងត្បូងនិងថយចុះ។ការហាមប្រាំខាងលើនឹងធ្វើឲ្យចំណូលពីផ្ញៀវទេសចរណ៍ចិនធ្លាក់ចុះ។ កាលពីឆ្នាំ២០១៦អ្នកទេសចរណ៍ចិនទៅកាន់កូរ៉េខាងត្បូងមានរហូតដល់ជាង៨លាននាក់។
សារព័ត៌មាន Financial Times របស់អង់គ្លេសបានផ្សាយថា រដ្ឋមន្ត្រីក្រសួងវិប្បធម៌កូរ៉េខាងត្បូង លោក Wang Ki Young កាលពីថ្ងៃទិ៣ខែមីនា បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនទេសចរណ៍ចិន ត្រូវបានរដ្ឋាភិបាលបញ្ចាឲ្យលុបចោលជើងទួរចូលទៅកាន់កូរ៉េខាងត្បូង ចាប់ពីខែមីនា ហើយសកម្មភាពបែបនេះនិងធ្វើឲ្យខាតបង់យ៉ាងច្រើនលើវិស័យទេសចរណ៍កូរ៉េខាងត្បូង។
ពាក់ព័ន្ធនិងសកម្មភាពខាងលើរបស់ចិន ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងត្បូងពិតជាខកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រដ្ឋាភិបាលចិន ហើយសកម្មភាពនោះនិងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស្មុគស្មាញ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Hwang Kyo Ahn បានបញ្ចាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងបន្តតាមដានរាល់សកម្មភាព របស់រដ្ឋាភីបាលចិនមកលើកូរ៉េខាងត្បូង។
ការសម្រេចខាងលើរបស់រដ្ឋាភិបាលចិន ក្រោយពេលដែលកូរ៉េខាងត្បូងសម្រេចដាក់ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកនៅលើទឹកដីរបស់ខ្លួនមិនត្រឹមតែប៉ះពាល់ដល់វិស័យទេសចរណ៍តែប៉ុណ្ណោះឡើយគឺទំនិញទាំងឡាយរបស់កូរ៉េខាតត្បូងចូលទៅកាន់ប្រទេសចិនក៏រងផលប៉ះពាល់ផងដែរ៕